ស្ថានភាពនៃសង្គ្រាមតាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ គឺជាបរិបទថ្មីមួយដែលពិភពលោកបានកំពុងតែស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមពិភពលោកមួយថ្មី ដែលយើងហៅថាសង្គ្រាមលោកលើកទី៣ ។ នៅក្នុងសុន្ទរកថា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ លោក អេនតូនីញ៉ូ…
ស្ថានភាពនៃសង្គ្រាមតាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ គឺជាបរិបទថ្មីមួយដែលពិភពលោកបានកំពុងតែស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមពិភពលោកមួយថ្មី ដែលយើងហៅថាសង្គ្រាមលោកលើកទី៣ ។
នៅក្នុងសុន្ទរកថា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ លោក អេនតូនីញ៉ូ ហ្គោតេរ៉េស បានធ្វើការអង្វរ.កជាបន្ទាន់សុំឲ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងសង្គ្រាមនេះ ហើយបានព្រមានថា ការពង្រីកនៃជម្លោះនេះអាចបញ្ឆេះភ្លើងដែលគ្មាននរណាម្នាក់អាចគ្រប់គ្រងបាន ។
លោក សៀន អូ ហ្គ្រាឌី (Sean O’Grady) អ្នកវិភាគមួយរូបបានប្រាប់សារព័ត៌មាន the Week ថា ស្ថានភាពដែលកំពុងតែកើតនៅមជ្ឈិមបូព៌ាពេលនេះ គឺហាក់ដូចជា ស្រដៀងគ្នានឹងពេលចាប់ផ្តើមនៃសង្គ្រាមលោកលើកទី១ កាលពីឆ្នាំ១៩១៤ ។
អ្នកវិភាគរូបនេះ បានលើកឡើងថា ការវា.យប្រហារនៅថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស គឺស្រដៀងគ្នានឹងព្រឹត្តិការណ៍ដែលកើកនៅសារ៉ាជេវូ (Sarajevo) ប្រទេសបូស្នៀ កាលពីខែកក្កដា ឆ្នាំ១៩១៤ ដែលផ្កាភ្លើងនេះបានដុតបញ្ឆេះជាការប៉ះទង្គិចសាកល ។
ដោយឡែក ក្រុមប្រឹក្សាអាត្លង់ទិកវិញ បានបង្ហាញនូវទឡ្ហីករណ៍ថា នៅពេលនេះរូបភាពនៃ «សង្គ្រាមនៅអឺរ៉ុប ក៏ដូចជា នៅមជ្ឈិមបូព៌ា» និង«ការបង្កើនកិច្ចសហប្រតិបត្តិការរវាងចិន រុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់» សុទ្ធតែបង្កើនការរំពឹងទុកនៃជម្លោះទ្រង់ទ្រាយធំ។
មជ្ឈិមបូព៌ា
និម្មិតភាពនៃអំពើហិ.ង្សាដែលបានកើតមានឡើង នៅក្នងឆ្នាំ២០២៣ របស់ក្រុមសកម្មប្រយុទ្ធលើអ៊ីស្រាអែល បានធ្វើឲ្យអ៊ីស្រាអែលលុកលុយហ្គាស្សា តែក្រោយមកស្រាប់តែលេចរបបថ្មីនៅស៊ីរី ហើយនៅសុខៗក៏រីករាលដាលដល់អ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយសារតែ ការព្រួយបារម្ភអស់ជាច្រើនទស្សវត្សរ៍លើកម្មវិធីនុយក្លេអ៊ែរ ។
នៅពេលនេះអ៊ីរ៉ង់ បានហៅការវាយប្រហារនេះថាជា «ការប្រកាសសង្គ្រាម» ហើយសកម្មភាពរបស់អ៊ីស្រាអែល ត្រូវបានថ្កោលទោសដោយរុស្ស៊ី និងចិន ហើយក្រៅពីនោះ គឺមានប៉ាគីស្ថាន ដែលជារដ្ឋមានក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងដៃមួយដែរ ។
ឧត្តមសេនីយអ៊ីរ៉ង់មួយរូបបានអះអាងថា ប៉ាគីស្ថាននឹងសងសឹកជាមួយនឹងការវាយប្រហារនុយក្លេអ៊ែរលើអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល អនុញ្ញាតឱ្យមានការវាយប្រហារនុយក្លេអ៊ែរលើអ៊ីរ៉ង់ ហើយបើដូច្នេះ ឥណ្ឌាក៏នឹងអាចមានការឆ្លើយតបផងដែរ ។
អ្នកវិភាគក៏បានឲ្យដឹងផងដែរថា នៅក្នុងករណីដែលសហរដ្ឋអាមេរិកលូកដៃចូលទៅក្នុងសង្គ្រាមនេះ វាក៏នឹងអាចមានការលូកដៃដោយរុស្ស៊ី និងចិន ព្រមទាំងកូរ៉េខាងជើង ។ ដូច្នេះនេះ គឺជាដំណើរដែលគេអះអាងថា វាឈរនៅលើផ្លូវឆ្ពោះទៅរកសង្គ្រាមថ្មីដែលពិភពលោកបានរស់នៅសន្តិភាព៨០ឆ្នាំមកនេះ ។
រុស្សី-អ៊ុយក្រែន
លោក ដូណាល់ ត្រាំ បាននិយាយកាលពីឆ្នាំមុនជាមួយនឹងការសន្យាថា នឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ហើយចាប់តាំងពីចូលសេតវិមានមក លោកពិតបានធ្វើដោយប្រើគ្រប់យុទ្ធវិធីរួមទាំងការគំរាមឱ្យភាគីទាំងពីរចូលតុចរចា ប៉ុន្តែការទូត ការសម្លុត និងការជេរប្រមាថជាច្រើនខែហាក់មានការរីកចម្រើនតិចតួច។
កាសែត The Guardian បានរាយការណ៍ថា ទោះបីជាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនគ្មានការប្រើប្រាស់អាវុធនុយក្លេអ៊ែរក៏ដោយ ក៏របៀបនៃការធ្វើសង្គ្រាម គឺវាហាក់ដូចជា វាបានឈានហូសរបងនៃព្រំខ័ណ្ឌ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៅហើយពេលនេះ ។
ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ សុទ្ធតែគាំទ្ររុស្ស៊ី បើមិនយោធាក៏សេដ្ឋកិច្ចដែលសកម្មភាពនេះវាគឺជាគំរា.មកំហែ.ងដល់ការផ្ទុះនៃសង្គ្រាមលោកថ្មីទៅហើយ ។
ប្រសិនបើរុស្ស៊ីចាត់វិធានការយោធាប្រឆាំងនឹងរដ្ឋសមាជិកណាតូណាមួយ នោះវានឹងបង្ខំសម្ព័ន្ធមិត្តយោធាឱ្យឈានទៅរកជម្លោះគ្រប់បែបយ៉ាង ។ នៅក្នុងសេណារីយ៉ូនោះ រុស្ស៊ីអាចអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនចូលរួមក្នុងសង្គ្រាមពិភពលោកនេះដែរ។
ចិន
គេបានសន្មត់ជាយូរមកហើយថា ការគំរា.មកំហែ.ងដ៏ធំបំផុតចំពោះស្ថិរភាពភូមិសាស្ត្រនយោបាយ គឺការកើនឡើងនៃភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក ដែលអាចបង្ខំឱ្យប្រទេសផ្សេងទៀតត្រូវចងសម្ព័ន្ធភាពជាមួយមហាអំណាចទាំងពីរ ។ នៅក្នុងស្ថានភាពបែបនេះ កាសែត Straits Times បានរាយការណ៍ នេះជាស្ថានការណ៍ដែលបង្ហាញពីការប្រថុយប្រថានមួយនៅក្នុងការជំរុញពិភពលោកឱ្យឈានដល់ មាត់ជ្រោះនៃសង្គ្រាមលោកលើកទីបី ។
ក្រៅពីសង្គ្រាមពាណិជ្ជកម្ម បញ្ហាកោះតៃវ៉ាន់ក៏ជាចំណុចអាចផ្តើមនៃសង្គ្រាមទូលំទូលាយមួយដែរ ។ នៅពេលនេះ ទីក្រុងប៉េកាំងមើលឃើញប្រទេសកោះនេះជាផ្នែកសំខាន់មួយនៃទឹកដីចិន ។
សារព័ត៌មាន BBC បានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធយោធាបា.ញ់គ្រា.ប់ពិតនៅច្រកសមុទ្រតៃវ៉ាន់ ដែលជាសមយុទ្ធដែលត្រូវបានគេមើលឃើញថាជា «សមយុទ្ធសម្រាប់ការបិទផ្លូវពិតប្រាកដដែលអាចកើតមានក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនៅទីក្រុងតៃប៉ិនាពេលអនាគត» ៕
ចែករំលែកព័តមាននេះ