ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ផ្លែ​ឈើ​នេះ ក្នុង​ពេល​មក​រដូវ រាង​ក៏​ស្អាត មុខ​ក៏​ម៉ត់

4 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​អាច​ជួយ​លើក​សម្រស់​របស់​មនុស្ស​ស្រី​។ តើ​មាន​អ្វី​ខ្លះទៅ? •​ ​ក្នុង​ផ្លែ​ល្ហុង​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​បញ្ចេញ​ខ្លាញ់​កង្វក់​ពី​ពោះវៀន​អ្នក ថែម​ទាំង​អាច​ជួយ​មិន​ឲ្យ​អ្នក​ទល់លាមក​ឡើយ​។ ជា​ពិសេស ពិសារ​ក្នុង​ពេល​មក​រដូវ នឹង​ជួយ​ធ្វើ​ឲ្យ​ឈាម​ដើរ​បាន​ស្រួល ដោយ​ជួយ​ឲ្យ​អ្នក​មិន​ឈឺពោះ​ឡើយ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​អាច​ជួយ​លើក​សម្រស់​របស់​មនុស្ស​ស្រី​។ តើ​មាន​អ្វី​ខ្លះទៅ?

•​ ​ក្នុង​ផ្លែ​ល្ហុង​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​បញ្ចេញ​ខ្លាញ់​កង្វក់​ពី​ពោះវៀន​អ្នក ថែម​ទាំង​អាច​ជួយ​មិន​ឲ្យ​អ្នក​ទល់លាមក​ឡើយ​។ ជា​ពិសេស ពិសារ​ក្នុង​ពេល​មក​រដូវ នឹង​ជួយ​ធ្វើ​ឲ្យ​ឈាម​ដើរ​បាន​ស្រួល ដោយ​ជួយ​ឲ្យ​អ្នក​មិន​ឈឺពោះ​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ចំពោះ​អ្នក​ចង់​ស្រក​ទម្ងន់ ក៏​អាច​ទទួល​បាន​រាង​ស្គម​ផង​ដែរ​។

•​ ​ផ្លែ​ធុ​រ៉េ​ន ស័ក្តិសម​សម្រាប់​នារី​ដែល​តែងតែ​ឈឺពោះ​ក្នុង​ពេល​មក​រដូវ​ញ៉ាំ​។ ជា​ពិសេស វា​ក៏​អាច​ជួយ​ការពារ​ស្បូន​អ្នកផង​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ពី​បញ្ហា​រោគ​ស្ត្រី​បាន​។ ជាង​នេះ​ទៅ​ទៀត ក្នុង​នោះ​មាន​សារធាតុ​សរសៃ ដោយ​ជួយ​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​ដំណើរការ​បាន​ល្អ​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​នឹង​ងាយស្រួល​បត់ជើងធំ​ជាទី​បំផុត​។

•​ ​ក្នុង​ផ្លែ​មៀន មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ដល់​បញ្ហា​ខ្វះ​ឈាម​ក្នុង​ពេល​មក​រដូវ​។ បើ​អ្នក​ពិសារ​ក្នុង​ពេល​ដែល​មក​រដូវ នឹង​ធ្វើ​ឲ្យ​ឈាម​ដើរ​បាន​ស្រួល ថែម​ទាំង​ជួយ​ស្បូន​អ្នក​ឲ្យ​បញ្ចេញ​ឈាម​កង្វក់​មក​អស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សុខភាព​ស្បូន​អ្នក​មិន​ងាយ​ប្រឈម​នឹង​បញ្ហា​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ