ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​​នរណា​ខ្លះចំណេញ​​ក្នុង​សង្ក្រាម​​​​​​រវាង​អ៊ីស្រា​អែលនិង​អ៊ីរ៉ង់?

4 ម៉ោង មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​អី​ុ​រ៉​ង់ ៖ មានការ​វិភាគ​នានា​ពី​សង្គ្រាម​ដ៏​ទំនើប​និង​យ៉ាង​បំផ្លិចបំផ្លាញ​រវាង​អី​ុ​ស្រា​អែ​ល​និង​អី​ុ​រ៉​ង់ ដោយ​គេ​លើក​ជា​សំនួ​រថា តើនរ​ណាខ្លះ​ចំណេញ​ក្នុង​សង្គ្រាម​នេះ? ទីតាំង​គន្លឹះ​នានា​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អី​ុ​រ៉​ង់​ត្រូវ​បាន​កម្ទេច ផ្នែក​ការពារ​អាកាស​របស់​ប្រទេស​នោះ​រង​ការ​ខូចខាត ហើយ​ការ​វាយប្រហារ​មួយ​ចំនួន សំដៅលើ​បណ្ដា​មូលដ្ឋាន​មី​សី​ុ​ល បណ្ដា​មជ្ឈមណ្ឌល​ទីបញ្ជាការដ្ឋាន​យោធា…

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​អី​ុ​រ៉​ង់ ៖ មានការ​វិភាគ​នានា​ពី​សង្គ្រាម​ដ៏​ទំនើប​និង​យ៉ាង​បំផ្លិចបំផ្លាញ​រវាង​អី​ុ​ស្រា​អែ​ល​និង​អី​ុ​រ៉​ង់ ដោយ​គេ​លើក​ជា​សំនួ​រថា តើនរ​ណាខ្លះ​ចំណេញ​ក្នុង​សង្គ្រាម​នេះ? ទីតាំង​គន្លឹះ​នានា​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អី​ុ​រ៉​ង់​ត្រូវ​បាន​កម្ទេច ផ្នែក​ការពារ​អាកាស​របស់​ប្រទេស​នោះ​រង​ការ​ខូចខាត ហើយ​ការ​វាយប្រហារ​មួយ​ចំនួន សំដៅលើ​បណ្ដា​មូលដ្ឋាន​មី​សី​ុ​ល បណ្ដា​មជ្ឈមណ្ឌល​ទីបញ្ជាការដ្ឋាន​យោធា និង​បណ្ដា​ទីតាំង​នុយក្លេអ៊ែរ​។

នោះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​អន្តរជាតិ​ដែល​បង្វែរ​ជំនួយ​យោធា​មួយ​ចំនួន​ទៅ​កាន់​ម​ជ្ឈឹ​ម​បូព៌ា លែងដៃ​ពី​អ៊ុយ​ក្រែ​ន​។ ចំពោះ​ស្ថានភាព​បែប​នេះ ប្រទេស​ព្រមទាំង​មេដឹកនាំ​មួយ​ចំនួន មិន​បាន​លាក់លៀម​ឡើយ​ពី​ការ​សប្បាយចិត្ត​របស់​ពួក​គេ​។

ក្នុង​ចំណោម​អ្នក​ចំណេញ​ពី​ព្រឹត្តិការណ៍​ស​ង្ក្រា​ម​នោះ ពិត​ណាស់​គឺ​លោក​ដូ​ណា​ល់​ត្រាំ​។​នេះ​ជា​ការ​លើក​ឡើង​របស់​វេ​ប​សាយ​THE INSIDER​។ ផ្ទុយ​ពី​ពួក​អឹ​រ៉ុ​ប​ដែល​អំពាវនាវ​ឲ្យ​មានការ​បន្ធូរបន្ថយ​ស​ង្ក្រា​ម ប្រធានាធិបតី​អា​មេ​រិ​ក​សម្ដែង​ក្ដី​រីករាយ​និង​ដោយ​ប្រាប់​ពី​ការ​រៀបចំ​ការ​វាយប្រហារ​។ លោក​សន្យា​ជួយ​ទ្រទ្រង់​ខាង​យោធា​ដល់​អី​ុ​ស្រា​អែ​ល ដែល​បង្ហាញ​ច្បាស់​រួច​ហើយ​តាម​រយៈ​ការ​ជួយ​ស្ទាក់​កម្ទេច​ដ្រូ​ន​អី​ុ​រ៉​ង់​ដោយ​កងទ័ព​អា​មេ​រិ​ក​។ នោះ​ក៏​ជា​ឱកាស​សម្រាប់​លោក​ត្រាំ​បង្ហាញ​ពី​ភាព​មឺ​ុ​ង​ម៉ាត់​របស់​លោក​។

អ្នក​ទទួល​បានការ​ចំណេញ​មួយទៀត​គឹ​ប្រធានាធិបតី​រុ​ស្សុ​ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​។ ទោះបី​អី​ុ​រ៉​ង់​ជា​អ្នក​ផ្ដល់​ដល់​រុ​ស្សុ​ី​បណ្ដា​បច្ចេកវិទ្យា​ផលិត​ដ្រូ​ន ក្នុង​ក្រប​ខណ្ឌ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ពេល​នេះ​វិមាន​ក្រឹម​ឡាំង​ឆ្លៀត​បង្កើន​តម្លៃ​ប្រេង ឆក់​ឱកាស​ពី​ការ​បារម្ភ​ចំពោះ​រាំង​ខ្ទប់​ប្រេង​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​។ លើស​ពី​នេះ​ទៀត​សហរដ្ឋអាមេរិក​បង្វែរ​មួយ​ផ្នែក​នៃ​ជំនួយ​អាវុធ​ដែល​ពី​ដំបូង​គ្រោង​ផ្ដើ​ដល់​ង៊ុ​យ​ក្រែ​ន ពិសេស​ប្រព័ន្ធ​ការពារ​អាកាស​ដែល​មិន​បាន​ទៅ​ដល់​ដៃ​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ