ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់​ដោះ​បន្សាប​គ្រា​.​ប់​បែក​ទម្លាក់​ពី​យន្ត​ហោះ​ប្រភេទ​MK82 ទម្ងន់​២៣០​គីឡូ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​របស់​អង្គភាព​ស៊ី​ម៉ាក់​បាន​រក​ឃើញ និង​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​MK82 ទម្ងន់​២៣០​គីឡូក្រាម​ដែល​បន្សល់​ពី​សម័យសង្គ្រាម ។ ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​បាន​សរសេរ​លើ​បណ្តា​យ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅថ្ងៃ​​ទី​១៩…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​របស់​អង្គភាព​ស៊ី​ម៉ាក់​បាន​រក​ឃើញ និង​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​MK82 ទម្ងន់​២៣០​គីឡូក្រាម​ដែល​បន្សល់​ពី​សម័យសង្គ្រាម ។

ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​បាន​សរសេរ​លើ​បណ្តា​យ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅថ្ងៃ​​ទី​១៩ មិថុនា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥​នេះ កម្លាំង​ជំនាញ​កម្ទេច​គ្រាប់​អាវុធ​ជាតិ​ផ្ទុះ​សំណល់​សង្គ្រាម​បាន​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​MK82 ទម្ងន់​២៣០​គ​.​ក ប្រកបដោយ​សុវត្ថិភាព ។

បើ​តាម​អគ្គនាយក​ស៊ី​ម៉ាក់​បាន​លើក​ឡើង​ថា គ្រាប់បែក​នេះ អាច​ទម្លាក់​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៣-​១៩៧៤ ស្ថិត​នៅ​ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ឯកឧត្តម​ថា​ អាយុ​គ្រាប់បែក​នេះ​កប់​ក្នុង​ដី​ជាង​៦០​ឆ្នាំ​ហើយ នៅ​មាន​សម្រស់​និង​គុណភាព​បង្ក​ផ្ទុះ​ល្អ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ