ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ក្នុង​ប្រទេស​វៀតណាម និង ថៃ ដែល​កំពុង​តែ​ប្រឡងប្រណាំង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ពិភពលោក​បាន​កំពុង​តែ​ទទួល​ការ​លើកទឹកចិត្ត​ឲ្យ​បង្កបង្កើន​ផល​ស្រូវ​ដោយ​ប្រើប្រាស់​ពូជស្រូវ​ជប៉ុន នៅ​ក្នុង គោលបំណង​ជំរុញ​ការ​នាំ​ចេញ​អង្ករ​របស់​ពួក​គេ​ទៅ​កាន់​ទីផ្សារ​ជប៉ុន​។ ដូច្នេះ​កម្ពុជា​គួរតែ​សិក្សា​សក្តានុពល​នេះ​ផង​ដែរ ពីព្រោះ​ផ្ទៃដី​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ក្នុង​ប្រទេស​ក៏​ប្រហែលជា​មាន​សក្តានុពល​ដើម្បី​ចាប់​យក ឱកាស​នេះ​ផង​ដែរ ។…

កសិករ​នៅ​ក្នុង​ប្រទេស​វៀតណាម និង ថៃ ដែល​កំពុង​តែ​ប្រឡងប្រណាំង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ពិភពលោក​បាន​កំពុង​តែ​ទទួល​ការ​លើកទឹកចិត្ត​ឲ្យ​បង្កបង្កើន​ផល​ស្រូវ​ដោយ​ប្រើប្រាស់​ពូជស្រូវ​ជប៉ុន នៅ​ក្នុង គោលបំណង​ជំរុញ​ការ​នាំ​ចេញ​អង្ករ​របស់​ពួក​គេ​ទៅ​កាន់​ទីផ្សារ​ជប៉ុន​។ ដូច្នេះ​កម្ពុជា​គួរតែ​សិក្សា​សក្តានុពល​នេះ​ផង​ដែរ ពីព្រោះ​ផ្ទៃដី​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ក្នុង​ប្រទេស​ក៏​ប្រហែលជា​មាន​សក្តានុពល​ដើម្បី​ចាប់​យក ឱកាស​នេះ​ផង​ដែរ ។

តាម​សេចក្តីរាយការណ៍​របស់​កាសែត Japan News បាន​ឲ្យ​ដឹង​ថា ពូជស្រូវ​ជប៉ុន​មួយ​ប្រភេទ​ដែល​កំពុង​តែ​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​កសិករ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​បង្កបង្កើន​ផល​នោះ គឺជា​ប្រភេទ ពូជ​ដែល​មានឈ្មោះ​ថា ជ​ប៉ូ​នី​កា (japonica)​។ ពូជស្រូវ​ជ​ប៉ូ​នី​កា​នេះ ជា​ពូជស្រូវ​ដែល​ផ្តល់​អង្ករ​ខ្លី​ៗ ដូច​គ្នា​ទៅ​នឹង​ផលិតផល​អង្ករ​ដែល​កសិករ​នៅ​ប្រទេស​ជប៉ុន​បាន​និង​កំពុង​ពង្រីក​ការ​បង្កបង្កើន​ផល ចំ​ពេល​មាន ការ​កើនឡើង​នូវ​ម្ហូប​ជប៉ុន​មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា វ៉ា​សូ​គុ ( Washoku)​។

ប្រភព​ដដែល​បាន​អះអាង​ថា ប្រទេស​វៀតណាម និង​ថៃ គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​អង្ករ​កំពូល​ទាំង​បី​របស់​ពិភពលោក កំពុង​រំពឹង​ថា​នឹង​មានការ​កើនឡើង​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ជប៉ុន​។

ក្រៅពី​ប្រភេទ​អង្ករ​ជ​ប៉ូ​នី​កា កសិករ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ក៏​បាន​កំពុង​តែ​បង្កបង្កើន​ផល​ស្រូវ​មួយ​ប្រភេទ​ទៀត ដែល​មានឈ្មោះ​ថា សា​សានី​ស៊ី​គី (Sasanishiki) ។ ប្រភេទ​អង្ករ​ទាំង​ពីរ​នេះ គ្រាន់តែ នៅ​ផ្សារ​ទំនើប​នៅ​ក្នុង​ទីក្រុង​បាងកក គឺ​គេ​អាច​លក់​បាន​មួយ​ថង់​ទម្ងន់​៥​គីឡូក្រាម​ប្រមាណ​ជា ៨,៥ ដុល្លារ ។

កសិករ​នៅ​ថៃ​អាយុ​៤៤ ឆ្នាំ​មួយ​រូប បាន​អះអាង​ថា អង្ករ​ដែល​បាន​មក​ពី​ស្រូវ​ជ​ប៉ូ​នី​កា អាច​ធ្វើ​ឲ្យ​លោក​លក់​បាន​តម្លៃ​ថ្លៃ​ជាង​អង្ករ​នៅ​ក្នុងស្រុក ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ អង្ករ​ដែល​ថៃ​បាន​កំពុង​តែ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ជប៉ុន​គឺជា​ពូជស្រូវ​នៅ​ក្នុងស្រុក​នៅឡើយ​ទេ ។

ដោយឡែក​សម្រាប់​វៀតណាម​ឯណោះ​វិញ មាន​សេចក្តីរាយការណ៍​ថា កាលពី​ថ្ងៃ​ទី ៥ ខែមិថុនា សមាគម​ឧស្សាហកម្ម​អង្ករ​វៀតណាម បាន​នាំ​ចេញ​អង្ករ ៥00 តោន​ជា​លើក​ដំបូង​គឺ​ពូជ ជ​ប៉ូ​នី​កា​នេះឯង ។ សមាគម​នេះ​បាន​អះអាង​ថា អង្ករ​ម៉ាក​យីហោ​ថ្មី​ត្រូវ​នេះ​បាន​ត្រូវ​បង្កបង្កើន​ផល​ដោយ​យកចិត្តទុកដាក់​លើ​ការ​លក់​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​អ្នក​ប្រើប្រាស់​មានការ​យកចិត្តទុកដាក់​ចំពោះ​បរិស្ថាន និង​ស្តង់ដារ​គុណភាព​មាន​ភាព​តឹងរ៉ឹង​។

ប្រធាន សមាគម​នេះ គឺ លោក បូ​យ បា​បង (Bui Ba Bong) បាន​មាន​ប្រសាសន៍​ថា កង្វះខាត​អង្ករ​របស់​ប្រទេស​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អង្ករ​ដែល​ផលិត​នៅ​វៀតណាម​ដើម្បី​ចូល​ទៅ​ក្នុង​ទីផ្សារ​កម្រិត​ខ្ពស់​។

តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuter បាន​ឲ្យ​ដឹង​ថា តម្លៃ​អង្ករ​នៅ​ទីផ្សារ​ជប៉ុន​បាន​ឡើងថ្លៃ​តាំងពី​ឆ្នាំទៅ​មក​ដល់​ពេល​នេះ​នៅ​តែ​ឡើង ដោយសារ​តែ កង្វះ​ការ​ផ្គត់ផ្គង់​។

ប្រភព​ដដែល​បាន​រាយការណ៍​ថា កាលពី​ចុងឆ្នាំ​២០២៤ ដល់​ដើមឆ្នាំ​២០២៥​ទីផ្សារ​អង្ករ​ជប៉ុន​គឺ​ប្រឈម​មុខ​នឹង បញ្ហា​កង្វះ​ការ​ផ្គត់​ផ្គង​ប្រមាណ​ជា ៤០ ម៉ឺន​តោន​ជា​ហេតុ​នាំ​អោយ​តម្លៃ​អង្ករ​ឡើង​ដល់​ទៅ​៤១​ភាគរយ ពោល​គឺ​រហូត​ដល់ ជិត​២៨ ដុល្លារ​នៅ​ក្នុង​មួយ​ថង់​៥​គីឡូក្រាម ។ តម្លៃ​អង្ក​នៅ​ជប៉ុន​ឡើងថ្លៃ​រហូត​ដល់​រង្គោះរង្គើ​រដ្ឋាភិបាល​ជប៉ុន ។

ពាក់ព័ន្ធ​នឹង​ពូជ​អង្ករ ជ​ប៉ូ​នី​កា នេះ អ្នកជំនាញ​ខាង​កសិកម្ម​មួយ​រូប​បាន​អះអាង​ថា ប្រសិនបើ​ថៃ​និង​វៀតណាម​អាច​បង្កបង្កើន​ផល​បាន សម្រាប់​ដី​ស្រៃ​នៅ​កម្ពុជា​លោក​ជឿជាក់​ថា​កសិករ​កម្ពុជា​ក៏​អាច​បង្កបង្កើន​ផល​បាន​ផង​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​កសិករ​បង្កបង្កើន​ផល​ហើយ​តើ​លក់​អោយ​ពី​ណា?

លោក​បាន​លើក​ឡើង​ថា ជា​ធម្មតា ការ​នាំ​ចេញ​អង្ករ​វា​ទាមទារ​អន្តរ​កម្ម​រវាង​ទីផ្សារ អ្នក​នាំ​ចេញ និង​កសិករ ដូច្នេះ​វា​មិន​អាច​ចេះ​តែ​ធ្វើ​ផ្តេសផ្តាស​បាន​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ