ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឡានដឹកពងទាជិត៤ម៉ឺនគ្រាប់លួចនាំមកពីវៀតណាម​​បម្រុងចូល​​រាជធានីភ្នំពេញ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ពង្រាយ​កម្លាំង​ស្ទាក់​ចាប់​រថយន្ត​ដឹក​ស៊ុតទា​ជិត​៤​ម៉ឺន​គ្រាប់ ដែល​លួច​នាំ​មក​ពី​ប្រទេស​វៀតណាម​ដោយ​អត់​ច្បាប់​បម្រុង​នាំ​ចូល​រាជធានី​ភ្នំពេញ តាម​គោលដៅ​លក់​បន្ត​ចែកចាយ ។ ការ​ចាប់​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ពង្រាយ​កម្លាំង​ស្ទាក់​ចាប់​រថយន្ត​ដឹក​ស៊ុតទា​ជិត​៤​ម៉ឺន​គ្រាប់ ដែល​លួច​នាំ​មក​ពី​ប្រទេស​វៀតណាម​ដោយ​អត់​ច្បាប់​បម្រុង​នាំ​ចូល​រាជធានី​ភ្នំពេញ តាម​គោលដៅ​លក់​បន្ត​ចែកចាយ ។

ការ​ចាប់​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​វត្ត​ចំប៉ា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ បើ​តាម​ការ​ឆ្លើយ​សារភាព​ពី​ម្ចាស់​រថយន្ត​បានឱ្យ​ដឹង​ថា គាត់​បាន​បើករថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​ស៊ុតទា​ចំនួន​១២៥​ដុំ ស្មើនឹង​៣៧៥០០​គ្រាប់ ចេញពី​ប្រទេស​វៀតណាម តាម​ច្រករបៀង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះ​មក​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​គ្មាន​លើ​ខិត​អនុញ្ញាត​ឡើយ គឺ​ចំណាយ​ប្រាក់​នៅ​តាម​ព្រំដែន​ជំនួស​ឱ្យ​ច្បាប់ ។ ការ​ដឹក​ជញ្ជូន​បែប​នេះ មាន​ញឹកញាប់​ណាស់ ។ លុះ​បើករថយន្ត​មក​ជិត​ដល់​វត្ត​ចំប៉ា ក៏​ជួប​កម្លាំង​ជំនាញ​ព័ទ្ធ​ស្ទាក់​ចាប់​បាន​តែ​ម្តង ។

បន្ទាប់​ពី​បង្ក្រាប មន្ត្រី​ជំនាញ​បាន​នាំ​យក​វត្ថុ​តាង និង​បទល្មើស ទៅ​រក្សា​ទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី ។

តាម​កត់សម្គាល់ ពង​ទា​មិនមែន​នាំ​ចូល​តែ​នៅ​តាម​ព្រំដែន​ខេត្តព្រៃវែង​ទេ កន្លង​មក​នាំ​ចូល​ដោយ​រលូន​ពី​វៀតណាម​តាម​ច្រក​ភ្នំ​ដិ​ន ខេត្តតាកែវ ។ មាន​តែ​លោកតា​ប្រាក់​ប៉​ណ្ណោះ​ជំនួស​ឱ្យ​ច្បាប់ ។ លុះ​មក​ដល់​ជិត​ភ្នំពេញ ទើប​មាន​គេ​ចាប់ ។ អ្នក​រកស៊ី​បែប​នេះ ចិញ្ចឹម​តែ​មន្ត្រី​ជំនាញ​តាម​ច្រកព្រំដែន ជា​ជាង​សុំ​ច្បាប់​ដែល​ចំណាយ​លុយ​អស់​ដូច​តែ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ