ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ស្អែកបើភាគីថៃមិនព្រមបើកច្រកព្រំដែនដូចដើមវិញទេ កម្ពុជានឹងបិទច្រកព្រំដែនទាំងអស់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​២៤​ម៉ោង​នេះ បើ​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន​ដូច​ដើម​វិញ​ទេ កម្ពុជា​នឹង​បិទ​ច្រកព្រំដែន​ជាមួយ​ថៃ​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​២៤​ម៉ោង​នេះ បើ​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន​ដូច​ដើម​វិញ​ទេ កម្ពុជា​នឹង​បិទ​ច្រកព្រំដែន​ជាមួយ​ថៃ​ទាំងអស់ ដោយ​មិន​ឲ្យ​ដឹក​បន្លែ ផ្លែ​ឈើ​ចូល​មក​កម្ពុជា​នោះ​ទេ ។

ថ្លែង​សារ​ពិសេស នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ ពី​វិមាន​ព្រឹទ្ធសភា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា សម្តេច និង​សម្តេច​មហា​វរ​ធិ​បតី បាន​ធ្វើការ​ជួប​ចរចា​តាម​ទូរស័ព្ទ ដើម្បី​សុំ​ចរចា​បើក​ច្រកព្រំដែន​វិញ ប៉ុន្តែ​មិន​អាច​នោះ​ទេ​ព្រោះថា ការ​បិទ​របស់​ភាគី​ថៃ ជា​ការ​សម្រេច​ជា​ឯកតោភាគី ដូច្នេះ​ការ​បើក​ជា​រឿង​របស់​ថៃ ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ភាគី​ថៃ​បាន​បិទ​ច្រកព្រំដែន​បាន​រំ​លោ​.​ភលើ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅ​ហើយ ដូច្នេះ​ការ​បិទ​ជា​រឿង​របស់​ថៃ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖«​កុំ​អី​យើង​បិទ​ព្រំដែន​ថ្ងៃនេះ​ទៅ​ហើយ តែ​ដោយ​សម្តេច និង​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​ជួប​ពិភាក្សា​គ្នា អី​ញ្ចឹ​ង​ស្អែក​យើង​នឹង​បិទ​ព្រំដែន​ទាំងអស់ មិន​ឲ្យ​ដឹង​បន្លែ ផ្លែ​ឈើ​ចូល​មក​កម្ពុជា​នោះ​ទេ បើសិន​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន​ដូច​ដើម ។ យើង​មិន​អាច​ចរចា​ជាមួយ​ថៃ​ដោយ​ដាក់​លក្ខ​ខ័​ណ្ឌ​ឲ្យ​យើង​នោះ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ