ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សង្គមកិច្ច ​ត្រៀម​មណ្ឌល​០៣​ទីតាំង ទទួល​ពលរដ្ឋ​ខ្មែរ ដែល​អាច​នឹង​វិល​ត្រឡប់ ពី​ប្រទេស​ថៃ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បានត្រៀម​មណ្ឌល​ចំនួន​បី​ទីតាំង សម្រាប់​ទទួល​ពលរដ្ឋ​ខ្មែរ ដែល​អាច​នឹង​វិល​ត្រឡប់ ពី​ប្រទេស​ថៃ ក្នុង​ករណី​មានការ​បញ្ជូន​ដោយ​គំហុក​ណាមួយ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បានត្រៀម​មណ្ឌល​ចំនួន​បី​ទីតាំង សម្រាប់​ទទួល​ពលរដ្ឋ​ខ្មែរ ដែល​អាច​នឹង​វិល​ត្រឡប់ ពី​ប្រទេស​ថៃ ក្នុង​ករណី​មានការ​បញ្ជូន​ដោយ​គំហុក​ណាមួយ ពី​ភាគី​ថៃ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា នៅ​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ ក្រសួង​បាន​ចាត់​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ក្រសួង ដើម្បី​ចុះ​ពិនិត្យ​ការ​ត្រៀមលក្ខណៈ​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​អាច​នឹង​វិល​ត្រឡប់ ពី​ប្រទេស​ថៃ ក្នុង​ករណី​មានការ​បញ្ជូន​ដោយ​គំហុក​ណាមួយ​ពី​ភាគី​ថៃ ។

ក្រសួង​បាន​លើក​ឡើង​ថា ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​ត្រៀម​មណ្ឌល​ចំនួន​បី​ទីតាំង គឺ ៖ ១. មជ្ឈមណ្ឌល​សំចត​ប៉ោយ​ប៉ែ​ត ២. មជ្ឈមណ្ឌល​សំចត​និង​ស្តារ​នីតិសម្បទា​ប៉ោយ ប៉ែ​ត និង​៣. មណ្ឌល​នៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ​ខេត្តបន្ទាយមានជ័យ ។

ក្រៅពី​នេះ ក្រសួង បាន​សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ អង្គការ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ត្រៀម​សម្របសម្រួល និង​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈ​ការ​ផ្តល់​សេវា​ស្នាក់​នៅ​បណ្តោះអាសន្ន ហូប​ចុក សង្គ្រោះ​បឋម និង​បញ្ជូន​បន្ត​ទៅ​ទីកន្លែង​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ