ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​​ព្រំដែន​គោក​កម្ពុជា​-​ថៃ (JBC) ចាប់ផ្តើម​បើក​កិច្ចប្រជុំ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖​ ដូច​ជា​ការ​គ្រោងទុក​ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​ថៃ (JBC) ចាប់ផ្តើម​បើក​កិច្ចប្រជុំ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គិ​ត្រា រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ​ ៖​ ដូច​ជា​ការ​គ្រោងទុក​ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​ថៃ (JBC) ចាប់ផ្តើម​បើក​កិច្ចប្រជុំ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គិ​ត្រា រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា​ ឆ្នាំ​២០២៥​។

សមាសភាព​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​ថៃ (JBC)​ឯក​ឧត្តម​ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ជា​ប្រធាន​ ។ រដ្ឋាភិបាល​ថៃ បាន​ចាត់តាំង ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សា​ក្រសួងការបរទេស ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ជា​ប្រធាន​គណៈប្រតិភូ ដើម្បី​ចរចា​ជាមួយ​កម្ពុជា ក្នុង​កិច្ចប្រជុំ JBC នៅ​រាជធានី​ភ្នំពេញ ។
សូម​ជម្រាប​ថា​មុន​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​ថៃ (JBC)​គឺ​ភាគី​កម្ពុជា​-​ថៃ បាន​ជួប​ប្រជុំ​ចង្អៀត​មួយ​ដែល​មាន​អ្នកចូលរួម​ត្រឹម​១០​នាក់​ប៉ុណ្ណោះ ដោយ​កម្ពុជា​ចំនួន​៥​នាក់ និង​ថៃ​ចំនួន​៥​នាក់​។

កិច្ចប្រជុំ​ចង្អៀត​នេះ ភាគី​កម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ចំណែក​ភាគី​រដ្ឋាភិបាល​ថៃ តំណាង​ដោយ​លោក ប្រា​សាស ប្រា​សាស​វិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សា​ក្រសួងការបរទេស ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ដែល​ជា​មន្ត្រី​ការទូត​ជើង​ចាស់​ជំនាន់​ជម្លោះ​ព្រះ​វិហារ​។

ជាង​នេះ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​ថៃ​នេះ​ដែរ​ដោយ​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ថៃ និង​កម្ពុជា​នៅ​តំបន់​មុំ​បី ខេត្តព្រះវិហារ ដោយ​ទា​ហ៊ាន​ថៃ​បាន​លួច​បាញ់​មក​លើ​កងទ័ព​កម្ពុជា​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន ហើយ​បណ្តាល​ឲ្យ​ទា​ហ៊ាន​ខ្មែរ​ម្នាក់​ស្លាប់​។ ក្រោយមក ​ភាគី​បាន​ធ្វើការ​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​ដោយ​មិន​បាន​ជូនដំណឹង​ដល់​កម្ពុជា​ឲ្យ​បា​ម​ដឹង​មុន​នោះ​ទេ​(​ឯកតោភាគី​)​។

យ៉ាងណា​ក្តី​នៅ​មុន​កិច្ចប្រជុំ​មួយ​ថ្ងៃ​សម្ត​ចប​វរ​ធី​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​នឹង​ប្ដឹង​បញ្ហា​ព្រំដែន​ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ ICJ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ចំ​ថ្ងៃ​ដែល​កម្ពុជា​ឈ្នះក្ដី​ពី​ភាគី​ថៃ​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ កាលពី​ថ្ងៃ​១៥ មិថុនា ឆ្នាំ​១៩៦២​។

សម្ដេច​ធិ​បតី ក៏​បាន​បញ្ជាក់​ជូន​បងប្អូន​ជនរួមជាតិ​ឱ្យ​បាន​ជ្រាប​ថា បញ្ហា​ពីរ​ដែល​នឹង​មិន​ត្រូវ​លើក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ JBC គឺ​÷
១-បញ្ហា​ព្រំដែន​ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី នឹង​មិន​ត្រូវ​លើកយក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ JBC នេះ​ទេ ព្រោះ​កម្ពុជា​បាន​សម្រេច​យក​បញ្ហា​ព្រំដែន​នៅ​តំបន់​ទាំង​បួន​ទៅ​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ។

ភាគី​កម្ពុជា​នៅ​រង់ចាំ​ការ​បញ្ជាក់​ជំហរ​របស់​ភាគី​ថៃ​ក្នុង​កិច្ចប្រជុំ JBC ថា តើ​ថៃ​និង​ចូលរួម​ជាមួយ​កម្ពុជា​ក្នុង​ការ​យក​បញ្ហា​នៅ​តំបន់​ទាំង​បួន​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឬទេ0x017d7 សម្ដេច​ធិ​បតី​បញ្ជាក់​ជូន​បងប្អូន​រួម​ជាតិ​សារជាតិ​ថ្មី​ថា បើ​ទោះជា​ភាគី​ថៃ​មិន​ព្រម ឬ​មិន​ផ្ដល់​ចម្លើយ កម្ពុជា​នឹង​ប្ដឹង​ជា​ឯកតោភាគី​ទៅ ICJ នៅ​តំបន់​ទាំង​បួន​នេះ ដោយ​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នឹង​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​ទី ១៥ មិថុនា ២០២៥ ខានស្អែក​នេះ​។

២-បញ្ហា​ការ​បិទ​ព្រំដែន​ក៏​នឹង​មិន​ត្រូវ​ដាក់​ជា​កម្មវត្ថុ​ក្នុង​ការ​ពិភាក្សា ក្នុង​កិច្ចប្រជុំ JBC ស្អែក​នេះ​ដែរ ម្យ៉ាង​ដោយសារ​ការ​បិទ​ឬ​បើក​ច្រកព្រំដែន​មិនមែន​ជា​សមត្ថកិច្ច​របស់ JBC ទេ​។ ម្យ៉ាងទៀត​គឺ ដំណោះស្រាយ​ពាក់ព័ន្ធ​ជាមួយនឹង​ការ​បិទ​ច្រកព្រំដែន​នេះ គឺ​ងាយស្រួល​ដោះស្រាយ​ទេ បើសិនជា​កងទ័ព​ថៃ​ដែល​បាន​ចាប់ផ្ដើម​ដាក់​វិធានការ​បិទ​ច្រកព្រំដែន​ជា​ឯកតោភាគី​កាលពី​ថ្ងៃ​ទី​៧ មិថុនា​កន្លង​ទៅ​នេះ ធ្វើការ​បើក​ព្រំដែន​ដូច​ស្ថានភាព​ដើម​ជា​ឯកតោភាគី​វិញ​នោះ​។ កម្ពុជា​មិន​មាន​បំណង​បង្ក​បញ្ហា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ ឬ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រជាជន​ថៃ​និង​កម្ពុជា​តាម​ព្រំដែន​ទេ​។ ប៉ុន្តែ​កម្ពុជា​ក៏​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​នានា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​ឬ​ការ​ដាក់​សម្ពាធ​ពី​ខាងក្រៅ​។

សម្ដេច​ធិ​បតី សូម​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​អ្នក​ចាប់ផ្ដើម​បញ្ហា​នេះ​ទេ​។ ហេតុ​ដូច្នេះ​កម្ពុជា​ក៏​មិន​ត្រូវជា​អ្នក​ដែល​បញ្ចប់​បញ្ហា​នេះ​មុន​ដែរ​នោះ​ទេ​។ រឿង​ដែល​កើតឡើង​ដោយ​ឯកតោភាគី ត្រូវ​បញ្ចប់​វិញ​ដោយ​ឯក​ត​ភាគី​។ មិន​មានការ​ចាំបាច់​ចរចា​គ្នា​នោះ​ទេ​។ អ្នក​ណា​ចាប់ផ្ដើម​មុន អ្នក​នោះ​បញ្ចប់​មុន​ទៅ​ជា​ការ​ស្រេច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ