ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹក​ទំនិញ​ថៃ​ចេញ​-​ចូល​ជា​ធម្មតា​១​ថ្ងៃ​ ​ជាង​២០០​គ្រឿង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ រថយន្ត​ដឹក​ទំនិញ​ថៃ​ចេញ​.​ចូល​ជា​ធម្មតា​១​ថ្ងៃ​ប្រមាណ​ជាង​២០០​គ្រឿង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥​នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ លោក​វរសេនីយ៍ឯក ឆោម ភ័ព្វ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ រថយន្ត​ដឹក​ទំនិញ​ថៃ​ចេញ​.​ចូល​ជា​ធម្មតា​១​ថ្ងៃ​ប្រមាណ​ជាង​២០០​គ្រឿង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥​នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ឯក ឆោម ភ័ព្វ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​បាន​ប្រាប់​ថា​ ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ គឺ​បើក​ដំណើរការ​ជា​ធម្មតា ​១​ថ្ងៃជា​មធ្យម​រថយន្ត​ដឹក​ទំនិញ​ថៃ​ចូល​មក​កម្ពុជា​​ជាង​២០០​គ្រឿង​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ដែល​ដឹក​ទំនិញ​មានរថយន្ត និង​គ្រឿងយន្ត​កសិកម្ម និង​គ្រឿងសំណង់ ជា​ទំនិញ​ជាប់ពន្ធ​ខ្ពស់​។

លោក​បាន​បញ្ជាក់​ថា​ ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​កម្ពុជា​ដែល​ឈម​ច្រក​បាន​ណ​ង​អៀន​ថៃ​ ក្រោយ​ភាគី​ថៃ​បាន​បិទ​ច្រកព្រំដែន​កម្ពុជា​.​ថៃ​ ដោយ​(​ឯកតោភាគី​)​ កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥​នៅ​វេលា​ម៉ោង​៤​ល្ងាច​ហើយ​ត្រូវ​សម្រួល​ពេលវេលា​ចេញ​.​ចូល​ដោយ​កម្ពុជា​បើក​ម៉ោង​៩​ព្រឹក​បិត​ម៉ោង​៤​ល្ងាច ភាគី​ថៃ​បើក​ម៉ោង​៨​ព្រឹក​បិត​ម៉ោង​៤​ល្ងាច​។

លោក​វរសេនីយ៍ឯក ឆោម ភ័ព្វ បាន​បញ្ជាក់​ថា​ ​​ខេត្តបន្ទាយមានជ័យ​មាន​៥​ស្រុក​/​ក្រុង​ដែល​មាន​ព្រំដែន​ជាប់​ថៃ​ប្រវែង​១៥៣​គីឡូម៉ែត្រ មាន​សេដ្ឋកិច្ច​៤​កន្លែង​មាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​២​កន្លែង និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​ចំនួន​ដែល​កំពុង​ដំណើរការ​ចេញ​.​ចូល​ខាង​កម្ពុជា​បើក​ចេញ​.​ចូល​៧​ម៉ោង និង​ភាគី​ថៃ​បើក​ចេញ​.​ចូល​៨​ម៉ោង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ