ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអ្នកលួ.ចកា.ប់ឈើដឹកកាន់តែច្រើន អញអ្នកចាប់ក៏កាន់តែសើម?

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ តើ​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ឈ្មោះ​ធិ​ន ហៅ​មែ​ល ឈ្មោះ​ចូ​ច និង​ឈ្មោះ​លាប មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា ទើប​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ រាល់​យប់​ថ្ងៃ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​សោះ​!​។…

ខេត្តកំពង់ស្ពឺ ​៖ តើ​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ឈ្មោះ​ធិ​ន ហៅ​មែ​ល ឈ្មោះ​ចូ​ច និង​ឈ្មោះ​លាប មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា ទើប​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ រាល់​យប់​ថ្ងៃ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​សោះ​!​។ មួយ​រយៈពេល​ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​បាន​ធ្វើការ​ផ្សព្វផ្សាយ​រិះគន់​ចំ​ៗ ទៅ​លើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក​ឱ​រ៉ា​ល់​និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​ពិ​សេ​នោះ​បាន​រាយការណ៍​ពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ ឈ្មោះ​ថៅកែ ធិ​ន ហៅ មែ​ល ថៅកែ ចូ​ច និង ថៅកែ លាប ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​មេ​ឈ្មួញ​ចាស់វស្សា​ខាង​បំផ្លិចបំផ្លាញ​ព្រៃឈើ ជូន​ទៅ​អស់លោក មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដែល​មាន​ស្នាក់​ការ​តាម​ដងផ្លូវ​និង​នៅ​តាម​គោលដៅ​ជា​ច្រើន​ផង​ដែរ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ទាំង​អស់នោះ ហាក់​មិនសូវ​អើពើ និង​មិន​ហ៊ាន​បង្ក្រាប រថយន្ត ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​នោះ​ឡើយ ឬ​មួយ​ក៏​អស់លោក​ខ្លាច​អំណាច របស់​លោក​ថៅកែ ធិ​ន​ហៅ មែ​ល ថៅកែ ចូ​ច និង​លោក​ថៅកែ លាប ទើប​អស់លោក​មន្ត្រី​ជំនាញ​បរិស្ថាន និង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង មិន​ហ៊ាន​ចាប់ បង្ក្រាប​នោះ​ បានកើតមានអ្នកលួចកាប់ឈើកាន់តែច្រើន…អញ អ្នកចាប់កាន់តែបានផល…ហេ! ហេ! ។​

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​÷ ថៅកែ​ដែល​ជា​មេ​ឈ្មួញ​ទាំង​បី​នាក់​ខាងលើ​នេះ តែងតែ ចូល​ដឹក​ជញ្ជូន​ឈើ​ឃ្លុំ​មុខកាត់​៣០~៤០​ទៅ​៥០​សង់ទីម៉ែត្រ បណ្តោយ​ចាប់ពី​០២​ម៉ែត្រ រហូត​ដល់​០៤​ម៉ែត្រ​ក៏​មាន បាន​ដោយ​យ៉ាង​រលូន ស្ទើរតែ ជា​រៀង​រាល់​យប់ ដោយ​ប្រើ​ម​ធ្យោ​យ​បាយ តាម​រថយន្ត​តូ​ពេជ្រ និង​រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃ ជា​ច្រើន​ម៉ែត្រគូប​។ ការ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​របស់​ក្រុម​ថៅកែ មេ​ឈ្មួញ​ល្បីឈ្មោះ​ទាំង​បី​នាក់​ខាងលើ​នេះ ចេញពី​ចំណុច​ភូមិ​ថ្មី ភូមិ​រមាំង​សរ ភូមិ​គ្រៀល​ពង តំបន់​ជាំ ក្នុង​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​ការ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​របស់​ថៅកែ ធិ​ន ហៅ​មែ​ល ថៅកែ​ចូ​ច និង​ថៅកែ លាប ខាងលើ​នេះ បើក​ឆ្លង​កាត់មុខ​ប៉ុស្តិ៍ ស្នាក់​ការ​រង​របស់​បរិស្ថាន​ខាងត្បូង​បឹង​ទន្លេសាប ឆ្លងកាត់​ស្នាក់​កា​រង​បរិស្ថាន​ទេ​ទឹក​ពុះ និង​ឆ្លងកាត់ សមត្ថកិច្ច និង​ជំនាញ​តាម​ដងផ្លូវ​ច្រើន​ទៀត ។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក​ថៅកែ ទាំង​បី​នាក់​ខាងលើ​មុន​នឹង​ដឹក​ជញ្ជូន​បទល្មើស​ឈើ​(​ដឹក​អីវ៉ាន់​) គឺ​មាន​រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ​០២~​ទៅ​០៣​គ្រឿង​ជា​អ្នក​រត់ការ ចាំ​មើលផ្លូវ​ឱ្យ ក្រែងលោ​មាន​ជួប​ឧបសគ្គ ដោយ​ប្រការ​ណាមួយ​។ ហើយ​អ្នក​រត់ការ​បទល្មើស​ព្រៃឈើ​នោះ​ជា​ចាងហ្វាង និង​ជា​អគ្គនាយក​គេហទំព័រ​មិនសូវ​ល្បីឈ្មោះ​មួយ​ប្រចាំ​នៅ​ស្រុក​ឱ​រ៉ា​ល់ នៃ​ខេត្តកំពង់ស្ពឺ​ថែម​ទៀត​ផង​។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា ការ​ដឹក​ជូន​បទល្មើស​ព្រៃឈើ​ពី​សំណាក់​ក្រុម​មេ​ឈ្មួញ និង​ថៅកែ​ទាំង​បី​នាក់​ខាងលើ​នេះ​ចេញពី​តំបន់​ជាំ មក​ដល់​រង្វង់​មូល​ផ្សារ​កន្ទួត បត់​ខាងស្តាំ​ដៃ​ឡើង​ទៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ឆ្លងកាត់​សាលាឃុំ​តា​សាល ឆ្លងកាត់​ឃុំ​រស្មី​សាមគ្គី ឡើង​ទៅ​ដល់​ផ្លូវជាតិ​លេខ​៤ តៃកុង​រថយន្ត​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​ទៅ​លក់​បន្ត​នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​។ យក​ទៅ​លក់​បន្ត​នៅ​ឯ​រាជធានី​ភ្នំពេញ និង​ចេញ​ទៅ​ក្រៅប្រទេស​ក៏​បាន​ដែរ​។ មួយវិញទៀត​ក្រុម​ថៅកែ និង​ជា​មេ​ឈ្មួញ​ចាស់វស្សា​ទាំង​បី​នាក់​ខាងលើ តែងតែ​ប្តូរ​រូបភាព ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ឆ្ពោះទៅ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ បង្ហួស​ទៅ​រាជធានី​ភ្នំពេញ​ក៏​មាន​ដែរ ប្រសិនបើ​ជួប​ឧបសគ្គ​ម្តង​ៗ​នោះ នៅ​លើ​អ្នក​មើល និង​អ្នក​ចាំ​ផ្លូវ រត់ការ​នោះ​។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ​ថ្មី​ៗ​នេះ ថៅកែ ធិ​ន ហៅ មែ​ល បាន​ដឹក​ជញ្ជូន​ឈើ​ឃ្លុំ​ចេញពី​តំបន់​ជាំ កាត់​តាម​ទេ​ទឹក​ពុះ ឆ្លងកាត់​ក្រុមហ៊ុន​(HLH) យក​ទៅ​ស្តុក​ទុក​នៅផ្ទះ​អ្នក​រត់ការ បាន​ផ្ទេរ​អីវ៉ាន់ (​ឈើ​) ទៅ​រថយន្ត​ផ្សេង​ទៀត ដែល​មានឈ្មោះ ចាន់ អាយុ​ជិត​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ចាន់​ពីង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ដឹក​ជញ្ជូន​តាម​រថយន្ត​តូ​រី​ស បន្ត​ទៅ​លក់​នៅ​ឯ​រាជធានី​ភ្នំពេញ​។ ដោយ​ក្រុម​ថៅកែ និង​ជា​មេ​ឈ្មួញ បាន​សហការ​ជាមួយ​អ្នក​រត់ការ​មើលផ្លូវ គ្រប់​វិធីសាស្ត្រ ដើម្បី​បាន​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​។ ចំពោះ​អស់លោក​សមត្ថកិច្ច​វិញ​នៅ​តាម​ដងផ្លូវ​វិញ​ហាក់​មិន​អើពើ និង​សកម្មភាព​របស់​ក្រុម​ថៅកែ និង​ទប់ស្កាត់ បង្ក្រាប​នោះ​ឡើយ ហាក់​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ថៅកែ​ដឹក​ជញ្ជូន​បទល្មើស​ព្រ​ឌ​ឈើ យ៉ាង​រលូន​។

មតិខ្លះនិយាយថា ចាំបាច់ចាប់ធ្វើអី? បើគ្មានចោរលួចកាប់ឈើទេ…ម៉េចអញអ្នកចាប់បានរស់ទៅ?

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ