ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់តាំងពី​ថ្ងៃ​ប៉ះ​ទ​ង្កិ​ចរ​វាង​កងទ័ព​កម្ពុជា និង​ថៃ រក​ឃើញ​ព័ត៌មាន​ក្លែងក្លាយ​ជាង​៩០​ករណី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ថ្ងៃ​ប៉ះ​ទ​ង្កិ​ចរ​វាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្រសួង​ព័ត៌មាន បាន​តាមដាន​យ៉ាង​ជាប់លាប់​រាល់​ការ​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​ជាតិ​អន្តរជាតិ ការ​ផ្សាយ និង​ចែកចាយ​ព័ត៌មាន​ផ្សេង​ៗ​លើ​បណ្តាញ​សង្គម​ទាំង​ក្នុង…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ថ្ងៃ​ប៉ះ​ទ​ង្កិ​ចរ​វាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្រសួង​ព័ត៌មាន បាន​តាមដាន​យ៉ាង​ជាប់លាប់​រាល់​ការ​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​ជាតិ​អន្តរជាតិ ការ​ផ្សាយ និង​ចែកចាយ​ព័ត៌មាន​ផ្សេង​ៗ​លើ​បណ្តាញ​សង្គម​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក្នុង​រក​ឃើញ​ជាង​៩០​ករណី ជា​ព័ត៌មាន​ក្លែងក្លាយ ។

បើ​តាម​លោក ទេព អ​ស្នា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន នា​ថ្ងៃ​១១ ខែមិថុនា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ក្នុង​ចំណោម​ព័ត៌មាន​ក្លែងក្លាយ​ជាង​៩០​ករណី​នេះ មាន​ប្រមាណ​៥០​ករណី ជា​ការ​ផ្សាយ​បែប​ញុះញង់ បំពុលសង្គម ។

លោក​ថា ៖ “​ក្នុង​ចំណោម​ព័ត៌មាន​ក្លែងក្លាយ​ចំនួន ជាង​៩០​ករណី ភាគច្រើន​ប្រភព​ពី​បណ្តាញ​សង្គម ដែល​ក្រសួង​ព័ត៌មាន​បាន​កត់ត្រា ចាប់ពី​ដើមខែ​មិថុនា រហូត​មក​ទល់​ពេល​នេះ មាន​ប្រមាណ ៥០​ករណី ជា​ការ​ផ្សាយ​បែប​ញុះញង់ បំពុលសង្គម រាប់​បញ្ចូល​ទាំង​ខ្លឹមសារ​បែប​លេងសើច បំភ្លៃ ប្រមាថ ប៉ះពាល់​ដល់​ស្មារតី និង​ទឹកចិត្ត​របស់​កងកម្លាំង​សមត្ថកិច្ច ដែល​កំពុង​អនុវត្ត​ការងារ​តាម​បណ្តោយ​ព្រំដែន​” ។

អ្នកនាំពាក្យ​បាន​បន្ត​ថា សម្រាប់​ជា​វិធានការ​គ្រប់គ្រង​ស្ថានភាព​ទាំងនេះ សម្រាប់​ការ​ផ្សាយ​មាតិកា​ព័ត៌មាន​ក្លែងក្លាយ​លើ​បណ្តាញ​សង្គម ដែល​ភាគច្រើន​មាន​ប្រភព​នៅ​ក្រៅប្រទេស ក្រសួង​បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​សហការ​ជាមួយ​ក្រុមហ៊ុន​Meta ឬ TikTok ជាដើម ដើម្បី​ឱ្យ​ក្រុមហ៊ុន block ឬ​លុប​មាតិកា ដែល​មាតិកា​ទាំងនោះ ក៏​បំពាន​នឹង​និយាម​ប្រតិបត្តិ​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម Community Standard ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ