ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង បន្ត​ល្បាត​លើ​ខ្សែបន្ទាត់​ព្រំដែន

1 ថ្ងៃ មុន

ខេត្តកោះកុង ៖ ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​ការ​ដឹកនាំ​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ជួន សុ​ភ័​ក្រ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង…

ខេត្តកោះកុង ៖ ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​ការ​ដឹកនាំ​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ជួន សុ​ភ័​ក្រ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង បាន​បន្ត​ចាត់តាំង​កងវរសេនាតូច​លេខ​៣៣៧ និង​ផ្នែក​សឹក​រង​មណ្ឌល​សីមា និង​គ្រប់​បណ្តា​កងឯកភាព​ចំណុះ​ទាំងអស់ បាន​បង្កើន​ការ​យកចិត្តទុកដាក់ បន្ត​ចាត់តាំង​កម្លាំង​សហការ​ជាមួយ​អង្គភាព​មិត្ត​ចេញ​យាម ល្បាត​ត្រួតពិនិត្យ​បង្គោល​សីមា និង​បណ្ដា​ចំណុច​គោលដៅ​ផ្សេង​ៗ​ទៀត ដែល​បាន​កំណត់​ទុក ដើម្បី​តាមដាន និង​ក្តាប់​ឱ្យ​ជាប់​នូវ​រាល់​សភាពការណ៍​ប្រែប្រួល​តាម​ព្រំដែន ព្រមទាំង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើង ។

ក្នុង​នោះ​ដែរ ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ ក៏​បាន​ដាក់​ចេញ​បទបញ្ជា ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព ត្រូវ​អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់លើ ក៏​ដូច​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​ព្រំដែន ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ​ល្អ និង​ការ​អភិវឌ្ឍ ដោយ​ប្រឹងប្រែង​ប្រើប្រាស់​វិធានការ​ផ្នែក​ការទូត និង​ផ្លូវច្បាប់ ស្រប​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​តាម​សន្តិវិធី និង​ច្បាប់​អន្តរជាតិ ។

លោក​មេបញ្ជាការ បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ដល់​បងប្អូន​កងកម្លាំង​ទាំងអស់ ដែល​ឈរជើង និង​ប្រចាំការ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ