ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ដុត​សំរាម​ឆេះ​រាលដាល​ដល់​ឈើ និង​ជ័រ​សម្រាប់​ទ្រ​ទំនិញ បន្ត​ឆេះសម្ភារៈមុខ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គស្នួល

22 ម៉ោង មុន

ខេត្តកណ្តាល ៖ ក្មេង​ៗ​ដុត​សំរាម​លេង បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ប៉ា​រ៉ែត​ធ្វើ​ពី​ឈើ និង​ជ័រ សម្រាប់​ទ្រ​ទំនិញ យ៉ាង​សន្ធោសន្ធៅ បន្ត​ឆេះ​ទំនិញ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច…

ខេត្តកណ្តាល ៖ ក្មេង​ៗ​ដុត​សំរាម​លេង បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ប៉ា​រ៉ែត​ធ្វើ​ពី​ឈើ និង​ជ័រ សម្រាប់​ទ្រ​ទំនិញ យ៉ាង​សន្ធោសន្ធៅ បន្ត​ឆេះ​ទំនិញ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ចេញ​រថយន្ត​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ដី​ឡូត៍ ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

លោក​វរសេនីយ៍ឯក មាន សំណាង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​នេះ មុន​ពេល​កើតហេតុ មាន​ក្មេង​ប្រុស​ស្រី ចំនួន​០២​នាក់ រួម​មាន ៖ ១.​ឈ្មោះ ហ៊​ន រស្មី ភេទ​ប្រុស អាយុ​០៩​ឆ្នាំ និង​២.​ឈ្មោះ មុត ស្រី​និ​ច ភេទ​ស្រី អាយុ​០៧​ឆ្នាំ ។ បាន​នាំ​គ្នា​យក​សំរាម​មក​ដុត​លេង ស្រប​ពេល​នោះ ក៏​មាន​ខ្យល់​បក់​បោក​អណ្តាតភ្លើង​ឆេះ​រាលដាល​ដល់​ប៉ា​រ៉ែត ធ្វើ​ពី​ឈើ និង​ជ័រ សម្រាប់​ទ្រ​ទំនិញ​យ៉ាង​សន្ធោសន្ធៅ ដែល​មាន​ម្ចាស់​ឈ្មោះ ហ៊ា​ង ម៉េ​ង​ហួរ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ ត្រពាំង​ភូមិ ឃុំ​ពលក ស្រុក​អង្គស្នួល ខេត្តកណ្ដាល បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ រួម​មាន ៖ ប៉ា​រ៉ែត​ឈើ ចំនួន ៦០០​ប៉ា​រ៉ែត​, ប៉ា​រ៉ែត​ជ័រ ចំនួន ៥០០​ប៉ា​រ៉ែត និង​កង​ឈើ ចំនួន ១,០០០​កង សរុប ជា​ទឹកប្រាក់ ចំនួន ៦.០០០$ ( ប្រាំមួយ​ពាន់​ដុល្លារ​) ។ បន្ទាប់​មក ក៏​បាន​រាលដាល​ដល់​សម្ភារៈ ដែល​មាននៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​អោយ​មានការ​ខូ​ត​ខាត​សម្ភារៈ ប្រហែល ១០% រួម​មាន ៖ ម៉ាស៊ីនបោកខោអាវ ចំនួន​០១​គ្រឿង​, កញ្ចក់​បង្អួច ចំនួន​០២ ,​តង់​ជ័រ ចំនួន​០៣​តង់​, ធុង​ទឹកកក ចំនួន​០១ ,​រោង​មាន់​ទំហំ 2​ម៉ែត្រ x 3​ម៉ែត្រ ឆេះ​ខូ​ត​ខាត​ទាំងស្រុង ។

តែ​សំណាង​ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​អ្នក​ម្នាក់​របួស​នោះ​ទេ និង​បាន​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន និង​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ពើក និង​កងកម្លាំង​ទាំង​បី កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ប្រជា​កា​ពារ និង​ប្រជាពលរដ្ឋ ចំនួន​៥៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ