ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ០៨​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន ១៤​កញ្ចប់

1 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ ​អនុវត្តន៍​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ និង​មានការ​សម្របសម្រួល​ពីលោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​…

ខេត្តពោធិ៍សាត់ ៖ ​អនុវត្តន៍​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ និង​មានការ​សម្របសម្រួល​ពីលោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង ខេត្តពោធិ៍សាត់ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​លលកស ដឹកនាំ​ដោយ​លោកវរសេនីយ៍ឯក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​បង្ក្រាប​ករណី​គ្រឿងញៀន ០១​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់ ស្រី​០២​នាក់ នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​ពោធិ៍​តា​គួ​យ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ កាលពីវេលា​ម៉ោង​០៩ និង​០៨​នាទីថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៥ ។

ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន ៖
១-​ឈ្មោះ ចាន់ ថន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​រលាប សង្កាត់​រលាប
២-​ឈ្មោះ ចាន់ រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ពោធិ៍​តា​កួយ សង្កាត់​រលាប
៣-​ឈ្មោះ ប៉ុ​ល វុ​ទ្ធី ភេទ ប្រុស អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ ឥ​ស្លា​ម សង្កាត់​បន្ទាយ​ដី
៤-​ឈ្មោះ សែន សាលី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​រលាប
៥-​ឈ្មោះ ពេជ្រ សំណាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប
៦-​ឈ្មោះ សន វណ្ណ ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ស្ដុក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង
៧-​ឈ្មោះ បេន រត​នះ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិក​គោ ឃ៉ំ​ស្វាយ​លួង ស្រុក​កណ្ដៀង
៨-​ឈ្មោះ យឹ​ម មក​រា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​ ។

វត្ថុ​តាង​ដកហូត​បាន​រួម​មាន គ្រឿងញៀន​ ១៤​កញ្ចប់​ ទម្ងន់​១៥៨​ក្រាម ម៉ូតូ​០២​គ្រឿង ទូរសព្ទ​០៧​គ្រឿង ជញ្ជីង​០៣​គ្រឿង ដែកកេះ​០៥ ថង់​ច្រក​មួយ​ចំនួន ឆាំ​ចូក​ថ្នាំ​០១ ឧបករណ៍​ជក់​០២​ឈុត និង​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន លទ្ធផល​វិជ្ជមាន ទាំងអស់ ។

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​យើង​បាន​បញ្ជូន​មក​អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​ ដើម្បី​បន្ត​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ