រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះមានការបែកធ្លាយនូវដីកាបង្គាប់ឲ្យលោក ស ថាវី ដែលគេស្គាល់គ្រប់គ្នាអតីតៈអភិបាលរងខេត្តព្រះវិហារ បន្ទាប់មកទៅជាអធិបាលខេត្តឧត្តរមានជ័យ និងបច្ចុប្ប ន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានគេបង្ហោះលើបណ្តាញសង្គម ឲ្យចូលខ្លួនទៅបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួ រ ពាក់ពន្ធពីបទ.ឆបោក ។
តាមដីកាបង្គាប់ឲ្យចូលខ្លួន ចេញកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយលោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ឈ្មោះ ស ថាវី ភេទប្រុស អាយុ៥៦ ឆ្នាំ មុខរបរ មន្ត្រីរាជការ អាសយដ្ឋានផ្ទះលេខ ៤៧ ផ្លូវជាតិលេខ២ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ.ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ បង្គាប់មកលោក ស ថាវី ដែលមានអត្តសញ្ញាណដូចខាងលើ ឲ្យចូលមកបង្ហាញខ្លួនតាមការកំណត់របស់តុលាការដូចខាងក្រោមនេះ ៖
ទីកន្លែង សាលាដំបូងរាជធានីភ្នំពេញ បន្ទប់អក្ស”ម”ជាន់ទី៣ កាលបរិច្ឆេទ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២ និង៣០ នាទីរសៀល ដើម្បីឆ្លើយដោះសារចំពោះការចោទប្រកាន់របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីដំណើររឿង ការទទួលប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ពីដើមបណ្តឹងរដ្ឋប្បវេណី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ និងឆ្នាំ២០១៨ នៅក្នុងអំពើឆបោកតាមរយៈការទិញលក់ដីធ្លីទំហ៊ុ ១០២.២០១ (ដប់ម៉ឺនពីរពាន់ពីររយមួយម៉ែត្រក្រឡា) ស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជនត្រូវចោទអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន បានពីការប្រមូលទិញពីប្រជាពលរដ្ឋនៅទីនោះ ។
សាម៉ីខ្លួនត្រូវចូលមកបង្ហាញខ្លួនតាមការកំណត់របស់តុលាការ និងយកឯកសារពាក់ព័ន្ធមកជាមួយផង ប្រសិនបើមាន ។ ក្នុងករណីមិនចូលខ្លួនតាមការកំណត់ខាងលើនេះទេ តុលាការនិងចេញដីកាបង្គាប់ឲ្យនាំខ្លួន ។ (ស្មើចាប់ខ្លួន) តែម្តង ៕


ចែករំលែកព័តមាននេះ