ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ម៉ែ​ន សំ​អន ៖ ទំនាក់ទំនង​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ នៅ​តែ​ជា​ចំណង​មិន​អាច​កាត់​ផ្តាច់​បាន​ទេ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ទំនាក់ទំនង​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ នៅ​តែ​ជា​ចំណង​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ ​។…

រាជធានី​ភ្នំពេញ ​៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ទំនាក់ទំនង​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ នៅ​តែ​ជា​ចំណង​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ ​។

ការ​បញ្ជាក់​របស់​សម្តេច ម៉ែ​ន សំ​អន ខណៈ​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ប្រគល់​អំណោយ ជូន​ដល់​កងទ័ព​ ដែល​ស្ថិត​នៅ​ខេត្តព្រះវិហារ នា​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥ ​។

ថ្លែង​ក្នុង​ពិធី​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ពាំនាំ​ នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន, ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដោយ​សម្តែង​ នូវ​ការ​គោរព​កោតសរសើរ ដោយ​ស្មោះ​អស់ពីដួងចិត្ត ចំពោះ​ការ​លះបង់​គ្រប់​បែប​យ៉ាង របស់​កងទ័ព​ ក្នុង​បុព្វហេតុ​ រក្សា​ការពារ បូរណភាព​ទឹកដី និង​ប្រជាពលរដ្ឋ ដែល​ជា​ចំណែក​មួយ​យ៉ាង​ធំធេង បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​និង​កំពុង​ពង្រឹង និង​ពង្រីក​សេដ្ឋកិច្ចជាតិ ដោះស្រាយ​បញ្ហា​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ហើយនឹង​ឈាន​ទៅ​បង្កើត​មូលដ្ឋាន​គ្រឹះ​ថ្មី​ សម្រាប់​សេដ្ឋកិច្ច និង​សង្គម​ជាតិ នា​ពេល​អនាគត​ ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ បាន​បន្ត​ទៀត​ថា ទំនាក់ទំនង​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ នៅ​តែ​ជា​ចំណង​ មិន​អាច​កាត់​ផ្តាច់​បាន​ទេ ហើយ​ទស្សនៈវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋ​សភាព បាន​ដាក់​ចេញ​នូវ​កម្មវិធី នយោបាយ​ជា​ច្រើន ដោយ​បាន​ខិតខំ​កៀងគរ​អ្នក​វិនិយោគ​ចូល​មក​កម្ពុជា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន និង​មាន​ជីវភាព​កាន់តែ​ធូរធារ​ ។

សម្រាប់​ស្បៀង សម្ភារៈ និង​ថវិកា ជូន​កងទ័ព និង​គ្រួសារ​កងទ័ព ដែល​បាន​មក​ពី​ការ​ចូលរួម​ចំណែក​ពី​គ្រប់​ទិស​ទី​រួម​មាន ៖ ថវិកា​ចំនួន ២៣៨​លាន​រៀល និង​៥​ពាន់​ដុល្លារ គ្រឿង​ឧបភោគ ថ្នាំពេទ្យ ព្រមទាំង​សម្ភារៈ ប្រើប្រាស់​ជា​ច្រើន​ទៀត និង​បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង ​ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល ចំនួន ៨០០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន ៥​ម៉ឺន​រៀល ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ