ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈូក​លក់​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន ធ្វើ​ឲ្យ​កសិករ​ជា​អ្នក​ដាំ​ឈូក​ញញឹម​បិទ​មាត់​មិន​ជិត

1 ថ្ងៃ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​ដែល​ប្រកប​មុខរបរ​ដាំ​ឈូក​នៅ​ភូមិ​ជ្រៃ​ក្រ​ហ៊ឹ​ម ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង កំពុង​ត្រូវប៉ាន់​ខ្លាំង ព្រោះ​ផ្លែ​ឈូក​ឆ្នាំ​នេះ មាន​តំលៃ​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ដោយ​១​គីឡូ​លក់​បាន​តម្លៃ​៦៥០០​រៀល…

ខេត្តព្រៃវែង ៖ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​ដែល​ប្រកប​មុខរបរ​ដាំ​ឈូក​នៅ​ភូមិ​ជ្រៃ​ក្រ​ហ៊ឹ​ម ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង កំពុង​ត្រូវប៉ាន់​ខ្លាំង ព្រោះ​ផ្លែ​ឈូក​ឆ្នាំ​នេះ មាន​តំលៃ​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ដោយ​១​គីឡូ​លក់​បាន​តម្លៃ​៦៥០០​រៀល ខណៈ​ដែល​ឆ្នាំ​មុន​ៗ​លក់​បាន​តម្លៃ​ត្រឹម​៤៥០០​រៀល ទៅ​៥០០០​រៀល​ប៉ុណ្ណោះ ហើយ​ពួក​គាត់​ក៏​សង្ឃឹមថា នៅ​ពេល​ខាង​មុខ តំលៃ​នេះ​អាច​នឹង​ឡើង​ខ្ពស់​ជាង​នេះ​ទៅ​ទៀត ។

បងស្រី យឹ​ម ដា​នី បាន​លើក​ឡើង​ថា បើ​ទោះបី​ការ​ដាំ​ឈូក​ត្រូវ​ចំណាយ​ដើមទុន​ច្រើន និង​ការ​ថែទាំ​ច្រើន​ជាង​ដំណាំ​ស្រូវ​ក៏​ពិតមែន តែ​វា​ផ្តល់​ផលប្រយោជន៍​អោយ​គាត់​បាន​ច្រើន​ជាង​ស្រូវ ហើយ​មិន​ពិបាក​យក​ទៅ​លក់​នៅ​ទីផ្សារ​ទេ ព្រោះ​ពេល​ដែល​ឈូក​ទុំ​ល្មម​បេះ គ្រាន់តែ​ប្រឡេះ​យក​គ្រាប់​ចេញ ពេល​នោះ គឺ​មាន​ឈ្មួញ​មក​ទិញ​ដល់​ផ្ទះ​តែ​ម្តង ។

បងស្រី​បាន​បន្ត​ទៀត​ថា រូប​គាត់​និង​ស្វាមី​បាន​ប្រកប​មុខរបរ​ដាំ​ឈូក​នេះ​រយ​:​ពេល​៣​ឆ្នាំ​ហើយ ដែល​ដំណាំ​ឈូក​នេះ បាន​ធ្វើ​អោយ​ជីវភាព​ក្នុង​គ្រួសារ​គាត់​ធូរធា​ច្រើន ដោយ​មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សល់​ប្រាក់​សម្រាប់​អោយ​កូន​បាន​រៀនសូត្រ​ទៀត​ផង​។

ទោះជា​យ៉ាងនេះ​ក្តី បងស្រី​បាន​បញ្ជាក់​ថា គ្រួសារ​គាត់​ក៏​ដូច​ជា​គ្រួសារ​អ្នក​ដាំ​ឈូក​ផ្សេង​ៗ​ទៀត នៅ​តែ​មិន​បោះបង់​ចោល​មុខរបរ​ធ្វើស្រែ​នោះ​ទេ គឺ​ធ្វើស្រែ​ផង​និង​ដាំ​ឈូក​ផង គាត់​ធ្វើស្រែ​ដើម្បី​បាន​អង្ករ​ទុក​បរិភោគ​ដោយ​មិនបាច់​ទិញ​អង្ករ​គេ​ហូប រីឯ​ការ​ដាំ​ឈូក​គឺ​ទុក​ដើម្បី​ផ្គត់ផ្គង់​រាល់​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​គ្រួសារ​។

បងប្អូន​ប្រជា​កសិករ​ដែល​ជា​អ្នក​ដាំ​ឈូក​នៅ​ស្រុក​ពោ​ធ៍​រៀង បាន​សំណូមពរ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ទាំង​ក្នុង​និង​ក្រៅប្រទេស សូម​ជួយ​គាំទ្រ​ដល់​ដំណាំ​កសិកម្ម​របស់​ខ្មែរ​យើង ដែល​ជា​ដំណាំ​ក្នុងស្រុក ដើម្បី​អោយ​ដំណាំ​ទាំងនេះ​មាន​តំលៃ​ថ្លៃ ក៏​ដូច​ជា​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​យើង​ទាំងអស់ អោយ​ដាំ​ដំណាំ​ក្នុងស្រុក​អោយ​បាន​ច្រើន​ជាង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ