កសិករម្នាក់ស្លា.ប់លើដីស្រែចម្ការខ្លួនឯង ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ មានករណីផ្ទុះមីនតោន ស្ថិតនៅចំណុចចំការល្មើរ ក្នុងភូមិភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ មានករណីផ្ទុះមីនតោន ស្ថិតនៅចំណុចចំការល្មើរ ក្នុងភូមិភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ មានករណីផ្ទុះមីនតោន ស្ថិតនៅចំណុចចំការល្មើរ ក្នុងភូមិភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រ ស្លា.ប់នៅកន្លែងកើតហតុ និងខូចខាតត្រាក់ទ័រ ភ្ជួរដី ប្រភេទគូបូតាមួយគ្រឿង នេះបើតាមឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ ។
ឯកឧត្តម ថា នេះជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលនៅតែបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ បើទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំហើយក៏ដោយ ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តចធិបតី បានបន្តខិតខំកិច្ចប្រតិបត្តិការបោសសម្អាតសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម ដើម្បីរំដោះទឹកដីសុវណ្ណភូមិពីឃា.តករលាក់មុខទាំងនេះ ៕
ចែករំលែកព័តមាននេះ