ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាប់ឃុំជាង១ពាន់នាក់ ត្រូវបានរៀបចំឲ្យចូលរៀនថ្នាក់អក្ខរកម្ម ឬថ្នាក់សមមូល និងភាសាបរទេស

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០២៥​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ បាន​រៀបចំ​ឱ្យ​ជន​ជាប់​ឃុំ​ចូល​រៀន​អក្ខរកម្ម ឬ​ថ្នាក់​សម​មូល និង​ភាសាបរទេស​ចំនួន​៧៨​ថ្នាក់ ស្មើ​១.៥២៤​នាក់ ស្រី​២៥៧​នាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០២៥​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ បាន​រៀបចំ​ឱ្យ​ជន​ជាប់​ឃុំ​ចូល​រៀន​អក្ខរកម្ម ឬ​ថ្នាក់​សម​មូល និង​ភាសាបរទេស​ចំនួន​៧៨​ថ្នាក់ ស្មើ​១.៥២៤​នាក់ ស្រី​២៥៧​នាក់ ។ នេះ​បើ​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ ប្រចាំ​ខែឧសភា ឆ្នាំ​២០២៥ ។

លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០២៥ ថា ក្រៅពី​ទទួល​បានការ​បង្រៀន​ថ្នាក់​អក្ខរកម្ម និង​ភាសា អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក៏​មានកម្ម​វិធី​អប់រំ​ណែនាំ​ជា​ប្រចាំ​អំពី​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ សីលធម៌​សង្គម បញ្ហា​គ្រឿង​ញៀ​.​ន ការ​ធ្វើ​លំ​ហាត់ប្រាណ និង​រៀបចំ​កម្មវិធី​អប់រំ តាម​បែប​សាសនា និង​សិល្បៈ​ផង​ដែរ ។

បើ​តាម​អ្នកនាំពាក្យ​ដដែល នៅ​ក្នុង​ខែឧសភា​ដូច​គ្នា មាន​ជន​ជាប់​ឃុំ ៥.៩៥៩​នាក់ ក៏​ទទួល​បានការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មុខរបរ និង​ការ​អនុវត្ត​សាកល្បង​មុខ​ជំនាញ​អាច​ប្រកប​អាជីព​ងាយ​ៗ ដូច​ជា កាត់ដេរ សំអាងការ ការងារ​សំណង់ ជំនាញ​ប្រើប្រាស់ និង​ជួសជុល​កុំព្យូទ័រ ឧបករណ៍​អេ​ឡិច​ត្រូ​និក បរិក្ខារ​ត្រជាក់ និង​គ្រឿងយន្ត ។ មាន​ជន​ជាប់​ឃុំ​២៩៧​នាក់ ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​។

អ្នកនាំពាក្យ បាន​បន្ត​ថា តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​ប្រឡងប្រណាំង​កែប្រែ​ខ្លួន​ទណ្ឌិត​ក្នុង​ខែឧសភា​នេះ មាន​ទណ្ឌិត​២៩៦​នាក់ ស្រី​២៨​នាក់​ត្រូវ​បាន​បន្ធូរ​បន្ថយទោស​ដោយ​ទទួល​បាន​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ពិសា​បូជា ដោយ​មាន​ទណ្ឌិត​៦៥​នាក់ ស្រី​១​នាក់ ត្រូវ​បាន​ដោះ​លែង ។ មក​ទល់​ពេល​នេះ អ្នក​ទាំងនោះ​ពុំ​មាន​ប្រព្រឹត្ត​បទល្មើស​ជា​ថ្មី​នោះ​ទេ ។

ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឈ​ន សា​ណាត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​ប្រ​តិ​ភាព​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់​ចេញ​គោលនយោបាយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​នោះ​ក៏​ផ្ដោត​លើ​ជន​ជាប់​ឃុំ​ដែរ ។

ក្នុង​ន័យ​នេះ ឯកឧត្តម អគ្គនាយក បាន​គូសបញ្ជាក់​ថា ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​និង​កំពុងធ្វើការ​ជាមួយ​គ្នា តម្រង់​ទិស និង​ពង្រឹង​បន្ថែម​ទៀត​នូវ​កម្មវិធី​បណ្ដុះបណ្ដាល​ឱ្យ​ចំ​គោលដៅ​ដល់​ជន​ជាប់​ឃុំ ដើម្បី​ធានា​ថា​ពួក​គេ​នឹង​មាន​អាជីព​មួយ​ច្បាស់លាស់ សម្រាប់​យក​ទៅ​ប្រកបរ​ចិញ្ចឹមជីវិត​ក្រោយ​ចេញពី​ពន្ធនាគារ ហើយ​ជា​លទ្ធផល​ជន​ជាប់​ឃុំ​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ចំណេះដឹង​ផ្សេង​ៗ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

យោង​តាម​ប្រកាស​ស្តី​ពី​ការ​កំណត់​គោលដៅ​ឃុំឃាំង​ជន​ជាប់​ឃុំ​សម្រាប់​មណ្ឌល​កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត ចេញ​ដោយ​ក្រសួងមហាផ្ទៃ ឆ្នាំ​២០២២ ប្រការ​៣ មណ្ឌល​អប់រំ​កែប្រែ មានមុខ​ងារ​គ្រប់គ្រង​ជន​ជាប់​ឃុំ​ជា​ទណ្ឌិត ក្នុង​គោលដៅ​អនុវត្ត​កម្មវិធី​អប់រំ​កែប្រែ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តារ​នីតិ​សប្ប​ទា និង​កម្មវិធី​សមាហរណកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ