ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំ​ថ្ងៃ​ស៊យ! ​លួ.ច​ម៉ូតូ​គេ​ជិះ​​គេចពី​ខេត្តព្រៃវែង ​មកជាប់អន្ទា.ក់មុខ​ផ្សារ​គគីរ ​ស្រុក​កៀនស្វាយ

1 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចំ​ថ្ងៃ​ស៊យ ជនសង្ស័យ​២​នាក់ លួច​ម៉ូតូ​គេ​ជិះ​រត់​ចេញពី​ខេត្តព្រៃវែង តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះ​មក​ភ្នំពេញ មក​ដល់​មុខ​ផ្សារ​គគីរ​ស្រុក​កៀនស្វាយ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពង់​សិង្ហ…

ខេត្តកណ្តាល ៖ ចំ​ថ្ងៃ​ស៊យ ជនសង្ស័យ​២​នាក់ លួច​ម៉ូតូ​គេ​ជិះ​រត់​ចេញពី​ខេត្តព្រៃវែង តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះ​មក​ភ្នំពេញ មក​ដល់​មុខ​ផ្សារ​គគីរ​ស្រុក​កៀនស្វាយ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពង់​សិង្ហ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច ដេញចាប់​បាន​យ៉ាង​ប្រផាប់​ប្រ​ភីង​ទាំង​២​នាក់ ផ្អើល​ខ្លាំង​ទាំង​ព្រឹក ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧​និង ១០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ ចំណុច​ភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សិង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

សមត្ថកិច្ច​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ កម្លាំង​ប៉ុស្តិ៍​គគីរ ប៉ុស្តិ៍​ដីឥដ្ឋ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពង់​សិង្ហ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច បាន​ប្រតិបត្តិការ​តាម​ចាប់​ករណី​ខាងលើ ដែល​លួច​ម៉ូតូ​គេ​ជិះ​រត់​ចេញពី​ខេត្តព្រៃវែង តាម​ផ្លូវជាតិ​លេខ​១ រហូត​ឃាត់ខ្លួន​សង្ស័យ​ចំនួន​០២​នាក់ ១-ឈ្មោះ ពេជ្រ យ៉ា​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​អូស​បន្លែ​នៅ​ផ្សារ​ដើម​គរ មាន​ទីលំនៅ​ភូមិ​ឃ្លាំង ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ២-ឈ្មោះ​ឃឿ​ន ដា​វី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​  ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ក្រុងភ្នំពេញ ។

ក្នុង​នោះ​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ម៉ូតូ​០២​គ្រឿង (-​ម៉ាក​HONDA C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ កណ្តាល 1AR-8067 ជា​របស់​ជនសង្ស័យ -​ម៉ាក​HONDA C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ កំពត​1T-1426 ជា​របស់​ជន​រង​គ្រោះ​) សោរ​សម្រាប់​កាច់ក​ម៉ូតូ​១​ឈុត នឹង​ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក​OPPO ពណ៌​ស្វាយ​លា​យស ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​ប្រគល់​ជនសង្ស័យ​០២​នាក់​ឲ្យ​ទៅ​ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ