សហរដ្ឋអាមេរិក ៖ អភិបាលក្រុងឡូសអេនចឺឡេសលោកស្រីការេនបាស់ កាលពីថ្ងៃទី១០មិថុនាបានដាក់បម្រាមគោចរណ៍ពេលយប់នៅកណ្ដាលក្រុងឡូសអេនចឺឡេស ជាទីក្រុងធំទី២របស់អាមេរិក បន្ទាប់ពីផ្ទុះចលាចលច្រើនយប់។
លោកស្រីថ្លែងទៅកាន់សារព័ត៌មានថា ខ្ញុំចេញការប្រកាសអាសន្នមូលដ្ឋាននិងដាក់បម្រាមគោចរណ៍ នៅកណ្ដាលក្រុងឡូសអេនចឺឡេស ដើម្បីបញ្ចប់អំពើបំផ្លិចបំផ្លាញ ចលាចលនិងការប្លន់យករបស់របរ។ លោកស្រីបញ្ជាក់ថាបម្រាមគោចរណ៍នោះមានជាធរមានចាប់ពីម៉ោង២០ម៉ោងក្នុងស្រុករហូតដល់ម៉ោង៦ព្រឹក។ អភិបាលក្រុងរូបនោះជាអ្នកប្រជាធិបតេយ្យរៀបរាប់ថា ហាងទំនិញដល់២៣ទីតាំងរងការលុកចូលប្រមូលយករបស់របរ ហើយខុំ្ញគិតថាបើបណ្ដោយឲ្យពួកអនាធិបតេយ្យដើរអុកឡុក នោះនឹងបង្កឲ្យទីតាំងពាណិជ្ជកម្មនានា រងការបាត់បង់ធ្ងន់ធ្ងរបំផុត។
ចាប់តាំងពីថ្ងៃទី៦មិថុនាមកក្រុងឡូសអេនចឺឡេស ដែលប្រជាជនភាគច្រើនមានដើមកំណើតអីុស្ប៉ានិក ជាកន្លែងមានការប៉ះទង្គិចគ្នានានា រវាងពួកបាតុករដែលប្រឆាំងប្រតិបត្តិការរបស់ប៉ូលិសអន្តោប្រវេសន៍ចាប់ខ្លួនពូកអ្នកគ្មានលិខិតស្នាមរស់នៅសហរដ្ឋអាមេរិកនិងកងកម្លាំងសន្តិសុខ។ ការប៉ះទង្គិចគ្នានៅបន្តតាមកន្លែងមួយចំនួនក្នុងទីក្រុងនេះ។ វិថីនានានៅតែស្ងប់ស្ងាត់នាថ្ងៃទី១០មិថុនានាកណ្ដាលក្រុងបន្ទាប់ពីការប៉ះទង្គិចគ្នានាពេលយប់ រវាងពួកបាតុករដែលដុតកាំជ្រួចភ្លើងដាក់កងកម្លាំងប៉ូលិស។ ប៉ូលិសបានតបតវិញ ជាមួយការបាញ់ឧស្ន័នបង្ហូរទឹកភ្នែក។ ភ្នាក់ងារប៉ូលិសក្រុងឡូសអេនចឺឡេសបានធ្វើអន្តរាគមន៍ចាប់ខ្លួនមនុស្សក្នុងចំណោមបាតុករច្រើនរយនាក់នៅមុខតុលាការមួយ។
Protesters clash with law enforcement officers in the streets surrounding the federal building during a protest following federal immigration operations in Los Angeles, California, on June 8, 2025. Demonstrators torched cars and scuffled with security forces in Los Angeles on June 8, as police kept protestors away from the National Guard troops President Donald Trump sent to the streets of the second biggest US city. (Photo by RINGO CHIU / AFP) ប្រធានាធិបតីអាមេរិកលោកដូណាល់អះអាងថា ទីក្រុងឡូសអេនចឹឡេសដែលកើតមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងសន្តិសុខនិងពួកបាតុករប្រឆាំងនយោបាយអន្តោប្រវេសន៍របស់លោក ត្រូវរាតត្បាតដោយពួកសត្រូវបរទេស។ លោកថ្លែងបែបនេះកាលពីថ្ងៃទី១០មិថុនានៅក្នុងមូលដ្ឋានយោធាមួយ។
នៅមុខកងយោធាប្រធានាធិបតីអាមេរិកដែលបញ្ជាឲ្យដាក់ពង្រាយ កងទាហានសហព័ន្ធច្រើនពាន់នាក់នៅទីក្រុងឡូសអេនចឺឡេសថ្លែងថា យើងនឹងមិនបណ្ដោយឲ្យទីក្រុងអាមេរិកមួយត្រូវលុកលុយនិងដណ្ដើមកាន់កាប់ដោយពួកសត្រូវបរទេសឡើយ។ លោកបន្តថាអ្វីដែលលោកអ្នកបានឃើញនៅ កាលីហ្វ័រនីញ៉ា គឹជាការវាយលុកទូទៅមួយប្រឆាំងសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈនិងអធិបតេយ្យភាព ពីសំណាក់ពួកបះបោរដែលលើកទង់ជាតិបរទេស ហើយមានទិសដៅបន្តការលុកលុយរបស់បរទេសចូលប្រទេសយើង។
ជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រអាមេរិកចាប់តាំងពីឆ្នាំ១៩៦៥មក ដែលប្រធានាធិបតីអាមេរិកមួយរូប ដាក់ពង្រាយទ័ពដោយមិនបាច់សួរយោបល់អភិបាលរដ្ឋជាមុន និងដោយមិនបាច់មានការប្រកាសអាសន្ន៕
ចែករំលែកព័តមាននេះ