ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារ​ប្រសើរ​ជាង​ព្យាបាល ! អ្វី​ទៅ​ជា​ជំងឺមហា រីក​ ឆ្អឹង?

2 ថ្ងៃ មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​កាលពី​ពេល​ថ្មី​នេះ​ថា អ្វី​ទៅ​ជា​ជំងឺមហារីក​ឆ្អឹង? ជំងឺមហារីក​ឆ្អឹង​(Ostéosarcome) គឺជា​ជំងឺ​សាច់​កាច​ដែល​កើត​នៅ​លើ​ឆ្អឹង ភាគច្រើន​កើត​លើ​ក្មេង​ជំទង់​អាយុ​ចន្លោះ​ពី​១៣ ទៅ​១៦​ឆ្នាំ តែ​ករណី​ខ្លះ​ក៏​អាច​កើត​មាន​លើ​មនុស្ស​ពេញវ័យ​ផង​ដែរ​។ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ជំងឺមហារីក​ឆ្អឹង ច្រើន​កើត​នៅ​លើ​ឆ្អឹង​វែង​ដូច​ជា…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​កាលពី​ពេល​ថ្មី​នេះ​ថា អ្វី​ទៅ​ជា​ជំងឺមហារីក​ឆ្អឹង? ជំងឺមហារីក​ឆ្អឹង​(Ostéosarcome) គឺជា​ជំងឺ​សាច់​កាច​ដែល​កើត​នៅ​លើ​ឆ្អឹង ភាគច្រើន​កើត​លើ​ក្មេង​ជំទង់​អាយុ​ចន្លោះ​ពី​១៣ ទៅ​១៦​ឆ្នាំ តែ​ករណី​ខ្លះ​ក៏​អាច​កើត​មាន​លើ​មនុស្ស​ពេញវ័យ​ផង​ដែរ​។

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ជំងឺមហារីក​ឆ្អឹង ច្រើន​កើត​នៅ​លើ​ឆ្អឹង​វែង​ដូច​ជា ឆ្អឹងដើមដៃ ឆ្អឹងភ្លៅ និង​ឆ្អឹង​ស្មងជើង​ជាដើម​។

ក​-​រោគ​សញ្ញា
ជា​ទូទៅ​ជំងឺមហារីក​ឆ្អឹង​មាន​រោគ​សញ្ញា​ដូច​ជា​៖
– ឈឺចាប់​នៅ​កន្លែង​ដុំ​មហារីក
– ហើម រឺ​ឡើង​ដុំ​ពក​ឆ្អឹង​បន្តិច​ម្ដង​ៗ
– ពិបាកធ្វើ​ចលនា
– ងាយ​បាក់ឆ្អឹង (​បាក់​ដោយ​ឯកឯង រឺ​នៅ​ពេល​ប៉ះទង្គិច​តិចតួច​)

ខ​-​ការ​ធ្វើ​រោគវិនិច្ឆ័យ
ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ឆ្អឹង យើង​ត្រូវ​ច្រឹប​យក​ជាលិកា​ដែល​សង្ស័យ​យក​ទៅ​វិភាគ​។ ក្រៅពី​នេះ​យើង​ត្រូវ​ធ្វើការ​វិភាគ​អម​វេជ្ជសាស្ត្រ​មួយ​ចំនួន ដើម្បី​កំណត់​ទីតាំង ទំហំ និង​ការ​រីក​រាលដាល​នៃ​ជំងឺ​ដូច​ជា ការ​ថត​វិទ្យុ​សាស្ត្រ ស្កែ​ន​នែរ (Scanner) និង អ៊ី​អែ​អិ​ម (IRM)​ជាដើម​។

គ​-​ការ​ព្យាបាល
ជំងឺមហារីក​ឆ្អឹង ត្រូវ​ព្យាបាល​ដោយ​ចាក់​ថ្នាំ​គីមី និង​ធ្វើការ​វះកាត់​ដោយ​វេជ្ជបណ្ឌិត​ជំនាញ​។ ការ​ព្យាបាល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​នៅ​ពេល​ជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង មិន​ទាន់​មានការ​រីក​រាលដាល​ទៅ​សរីរាង្គ​ដ៏​ទៃ និង​ទទួល​បានការ​វះកាត់​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ