ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបហាងផឹកស៊ីក្លែម.ស្រី.ស្រ.ស់.ដាយមិនស្តារជាយភ្នំពេញ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខណ្ឌដង្កោ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ​យីហោ​ដាយ​មិន​ស្តារ ទួល​ពង្រ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខណ្ឌដង្កោ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ​យីហោ​ដាយ​មិន​ស្តារ ទួល​ពង្រ ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​សរុប​១២១​នាក់ ពាក់ព័ន្ធ​ករណី​បង្កប់​សេវាកម្ម អាជីវកម្ម​ផ្លូវភេទ កេង​ប្រ​វញ្ច​លើ​ស្ត្រី​និង​កុមារ ។ ទោះបីជា​បែប​ណា ក្នុង​ចំណោម​មនុស្ស​ទាំង​១២១​នាក់ កម្លាំង​ជំនាញ​បាន​រក​ឃើញ​មាន​អនីតិជន​១៤​នាក់ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍ទោ សុក សំបូរ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រោម​ការ​សម្របសម្រួល​ពី​លោក សំ​ម ប្ញ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ទីតាំង​បង្កប់​សេវា​ស្រី​ស្រស់​នេះ ស្ថិត​នៅ​ក្បាលដី​៥៧៦ ផ្លូវ​៥០​ម៉ែត្រ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៩ មិថុនា ថា ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ជាក់ស្តែង កម្លាំង​ជំនាញ​បាន​ឆែកឆេរ​នៅ​ចំពោះ​មុខ​តំណាង​ម្ចាស់​ទីតាំង រក​ឃើញ​មនុស្ស​ចំនួន​១២១​នាក់ (​ស្រី​១០៤​នាក់ និង​ប្រុស​១៧​នាក់​) ក្នុង​នោះ​រក​ឃើញ​មាន​អនីតិជន​១៤​នាក់ ។

ក្រោយ​ពី​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​បញ្ជូន​មនុស្ស​ប្រុស​-​ស្រី​ទាំង​១២១​នាក់ ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ