ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំត្រៀមជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារជាង១ម៉ឺនកន្លែង

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ជ្រើសរើស​គ្រូបង្រៀនផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ​ជំនួស​គ្រូបង្រៀន​ជាប់កិច្ចសន្យា គ្រូបង្រៀន​ថ្នាក់​២​វេន និង​គ្រូបង្រៀន​ថ្នាក់​គួប មិន​មាន​ផល​ប៉ះពាល់​លើ​បន្ទុក​ថវិកា​នោះ​ទេ ប៉ុន្តែ​នឹង​ជួយ​ពង្រឹងគុណភាព​គ្រូបង្រៀន ការ​បង្រៀន និង​ជា​ការ​ផ្តល់​ឱកាស​ការងារ​ថ្មី​ដល់​យុវ ជន…

រាជធានី​ភ្នំពេញ ៖ ការ​ជ្រើសរើស​គ្រូបង្រៀនផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ​ជំនួស​គ្រូបង្រៀន​ជាប់កិច្ចសន្យា គ្រូបង្រៀន​ថ្នាក់​២​វេន និង​គ្រូបង្រៀន​ថ្នាក់​គួប មិន​មាន​ផល​ប៉ះពាល់​លើ​បន្ទុក​ថវិកា​នោះ​ទេ ប៉ុន្តែ​នឹង​ជួយ​ពង្រឹងគុណភាព​គ្រូបង្រៀន ការ​បង្រៀន និង​ជា​ការ​ផ្តល់​ឱកាស​ការងារ​ថ្មី​ដល់​យុវ ជន ជាង​១​ម៉ឺន​កន្លែង ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​ការ​ពិនិត្យ​និង​សម្រេច​ចំពោះ​វិធានការ ដើម្បី​រៀបចំ​គុណវុឌ្ឍិ​នៃ​គ្រូបង្រៀន នៅ​គ្រឹះស្ថានសិក្សា​សាធារណៈ ។ យោង​តាម​ការ​ផ្សាយ​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​អប់រំ បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​សំដៅ​លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន និង
គុណភាព​នៃ​ការ​បង្រៀន នៅ​តាម​គ្រឹះស្ថាន​បឋម​សិក្សា និង​មធ្យមសិក្សា​សាធារណៈ ។ ការ​រៀបចំ និង​កំណត់​គុណវុឌ្ឍិ​គ្រូបង្រៀន​ឱ្យ​បាន​សម​ស្រប ពិតជា​ចាំបាច់ ប្រព័ន្ធ​ទទួលស្គាល់​គុណវុឌ្ឍិ​ជា​គ្រូ
បង្រៀន​ចំណេះដឹង​ទូទៅ​(Accreditation) គឺជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​អាជីព​ជា​គ្រូបង្រៀន ទាំង​ជា​គ្រូបង្រៀន​ក្រប​ខណ្ឌ និង​មិនមែន​ក្រប​ខណ្ឌ ។

ចាប់ពី​ដំណាក់កាល​នៃ​ការ​ជ្រើសរើស និង​ការអភិវឌ្ឍ​សមត្ថភាព​ជា​ប្រចាំ ដោយ​ផ្អែក​លើ​គោល
ការណ៍​នៃ​ការ​រៀបចំ និង​កំណត់​គុណវុឌ្ឍិ​គ្រូបង្រៀន​ចំណេះដឹង​ទូទៅ ខណៈ​បច្ចុប្បន្ន​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​សហការ​ជាមួយ​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រៀបចំសេចក្តី​ព្រាងអនុក្រឹត្យ​ស្ដី​អំពី​ការ​កំណត់​គុណវុឌ្ឍិ​គ្រូបង្រៀន​ចំណេះដឹង​ទូទៅ ដើម្បី​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច ។

ការ​កែទម្រង់​វិធីសាស្ត្រ​នៃ​ការ​ជ្រើសរើស និង​បណ្តុះបណ្តាល​សិស្ស និស្សិត នៅ​តាម​សាលា​គរុ
កោសល្យ ដើម្បី​ឱ្យ​សិស្ស និស្សិត បាន​បំពេញ​គុណវុឌ្ឍិ​ជា​គ្រូបង្រៀន​ពេញ​លក្ខណៈ ក្នុង​ការ​ជ្រើសរើស​ឱ្យ​ចូល​បង្រៀន ជា​វិធីសាស្ត្រ​កសាង​ជា​មុន​នូវ​ធនធានមនុស្ស​មាន​លក្ខណសម្បត្តិ​ជា​គ្រូបង្រៀន ដែល​អាច​ឆ្លើយ​តប​យ៉ាង​ប្រសើរ ចំពោះ​តម្រូវការ​នៃ​ការ​ជ្រើសរើស​គ្រូបង្រៀន ។

ទន្ទឹម​នឹង​នេះ ការ​ប្រើប្រាស់​ថវិកា​សម្រាប់​គាំទ្រ​ការ​ជ្រើសរើស និង​ការ​បណ្តុះបណ្តាល ក៏​នឹង
មាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​មុន ។យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក្នុង​ពិធី​បិទ​ស​ន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០២៣-២០២៤ និង​ទិស​ដៅ​ការងារ​ឆ្នាំ​សិក្សា​២០២៤-២០២៥ បាន​ណែនាំ​ឱ្យ​ដោះស្រាយ​ករណី​គ្រូបង្រៀន​ជាប់កិច្ចសន្យា ដូច​ជា​៖

-​ការ​កំណត់​សុពលភាព​កិច្ចសន្យា​សម្រាប់​រយៈពេល​២ ឆ្នាំ ។
-​ពិនិត្យ​លទ្ធភាព​លើ​ការ​ផ្តល់​ក្រប​ខណ្ឌ​ដល់​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ចំណេះដឹង​ទូទៅ ។
-​ការ​កែ​លម្អ​ប្រព័ន្ធ​ជ្រើសរើស និង​បណ្តុះបណ្តាល​គ្រូបង្រៀន និង​ការ​ផ្តល់​ក្រប​ខណ្ឌ​មន្ត្រីរាជការ ដល់​គ្រូបង្រៀន​ជាប់កិច្ចសន្យា​នៅ​បឋម​សិក្សា គួរ​អនុវត្ត​ផ្អែក​លើ​គោលការណ៍​តម្រូវការ​គ្រូបង្រៀន អតីតភាព​ការងារ​បង្រៀន និង​មានឥរិយាបថ​ល្អ និង​មិន​ប្រព្រឹត្ត​ខុស​នឹង​ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំង​បាន​បំពេញ​លក្ខខណ្ឌ​គរុ​កោស​ល្យ ស្រប​តាម​គោលការណ៍​កំណត់​របស់​ក្រសួងអប់រំ យុវជន និង​កីឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ