ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ ក្រចេះនឹងបើកអចិន្រ្តៃយ៍ចាប់ពីខែមេសា

3 ម៉ោង មុន

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា នៅ​ពេល​នេះ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់​ស​ម្រ​ច​បាន​៩៦,៨៤​ភាគរយ​ហើយ ហើយ​គ្រោង​នឹង​បើក​ជូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា…

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា នៅ​ពេល​នេះ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់​ស​ម្រ​ច​បាន​៩៦,៨៤​ភាគរយ​ហើយ ហើយ​គ្រោង​នឹង​បើក​ជូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​តទៅ ។

លោក​បាន​បន្ត​ទៀត​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ និង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់​កា​រត​ភ្ជាប់​ទំនាក់ទំនង និង​ជា​ក្តី​សង្ឃឹម​រវាង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រើយ​ខាងកើត និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រើយ​ខាងលិច ទាំង​កា​រត​ភ្ជាប់​តំបន់​ដាច់​ស្រយាល​នៅ​ភូមិភាគ​ឦសាន មក​កាន់​ទីប្រជុំជន​ត​ភ្ជាប់​ពី​ខេត្តក្រចេះ ទៅ​ខេត្តកំពង់ធំ ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​ផ្លូវជាតិ​សំខាន់​ៗ នៃ​បណ្តា​ខេត្ត​ដទៃ​ទៀត ។

លោក​បាន​បន្ថែម​ថា ផ្លូវ​ស្ពាន គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​ជា​អាទិភាព​គន្លឹះ​ទី​២ ក្នុង​ចំណោម​អាទិភាព​គន្លឹះ​ទាំង​៥ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​» នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ