ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បែ​ល​ហ្ស៊ិ​ក ពេញចិត្ត​ចំពោះ​ភាព​រីក​ចម្រើន ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បែ​ល​ហ្ស៊ិ​ក​-​កម្ពុជា

2 ថ្ងៃ មុន

ប្រទេស​បារាំង ​៖ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា​ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យលោក​ជំទាវ…

ប្រទេស​បារាំង ​៖ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា​ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យលោក​ជំទាវ Annelies Verlinden រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៃ​ព្រះរាជាណាចក្រ​បែ​ល​ហ្ស៊ិ​ក ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​សន្និសីទ​លើក​ទី​៣ របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​មហាសមុទ្រ (UNOC3) នៅ​ថ្ងៃ​ទី ៨-១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង ​។

ក្នុង​ឱកាស​នៃ​ជំនួប លោក​ជំទាវ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​បវរ​ធិ​បតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​លោក​ជំទាវ និង​គណប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ឱកាស​នេះ​ ។

លោក​ជំទាវ​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព ​នៃ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ​ដ៏​ល្អ​រវាង​ក្រសួងយុត្តិធម៌​ នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស វឌ្ឍនភាព ​នៃ​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​យុត្តិធម៌ រវាង​ក្រសួង​ទាំង​ពីរ ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង​ នូវ​ក្ដី​រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​បែ​ល​ហ្ស៊ិ​ក និង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​បែ​ល​ហ្ស៊ិ​ក ដែល​បាន​រួមចំណែក​គាំទ្រ ការ​បោសសម្អាត​មីន វិស័យ​អប់រំ និង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) ជាដើម ​។

សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​ចំពោះ​សារៈសំខាន់​ នៃ​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​ទាំង​ពីរ ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ផ្សេង​ៗ​ទៀត ។

សម្ដេច​បវរ​ធិ​បតី ​ក៏​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ក្រសួងយុត្តិធម៌​ នៃ​ប្រទេស​ទាំង​ពីរ និង​លើកទឹកចិត្ត​ក្រសួងយុត្តិធម៌​ទាំង​ពីរ ជំរុញ​ការ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង ដើម្បី​ឈាន​ទៅ​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដែល​បាន​បញ្ចប់​កិច្ច​ពិភាក្សា​រួចរាល់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ