ភាគីថៃរឹតបន្តឹងការត្រួតពិនិត្យលើពលរដ្ឋខ្មែរដែលចេញ-ចូល គឺឆែកគ្មានសល់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃបានរឹតបន្តឹងការត្រួតពិនិត្យពលរដ្ឋខ្មែរដែលចេញ-ចូលឆែកឆេរគ្មានសល់ និងត្រូវបានបិទច្រកតំបន់ព្រំដែនម៉ាឡៃ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ ស្ថិតភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

លោក ស សំណាង ប្រធានស្នាក់ការត្រូតពិនិត្យច្រកតំបន់ព្រំដែនម៉ាឡៃបានប្រាប់ថា ក្រោយភាគីថៃបិទច្រកតំបន់ព្រំដែនម៉ាឡៃដោយឯកតោភាគី កាលថ្ងៃទី០៧ មិថុនា ឆ្នាំ២០២៥ នៅវេលាម៉ោង៣ និង៣០នាទី ហើយត្រូវបានភាគីថៃបើកដំណើរការ តែសម្រួលពេលវេលាចេញ-ចូលខាងថៃចូលម៉ោង៨ព្រឹក ចេញម៉ោង១២រសៀល ខាងកម្ពុជាបើកចេញ-ចូលនៅម៉ោង៩ព្រឹក និងបិទនៅម៉ោង១២ថ្ងៃត្រង់ ។

លោកបានបញ្ជាក់ថា ក្រោយភាគីថៃបើកច្រកព្រំដែន១ថ្ងៃ៤ម៉ោង និងកម្ពុជាបើក៣ម៉ោងឃើញពលរដ្ឋខ្មែរដែលចេញ-ចូលទៅរកទិញទំនិញនៅថៃ១ថ្ងៃមានប្រមាណ២០ ទៅ៣០នាក់ និងរថយន្តថៃដឹកទំនិញចូលភាគីថៃឱ្យតែរថយន្តតូចប្រភេទ២បាំង និង១បាំងកន្លះដែលដឹកមានទំនិញហូបចុកនាំចូលមកទំលាក់ព្រំដែន ហើយឈ្មួញកម្ពុជាមកទទួលបន្តបើប្រៀបធៀបកាលពីមុន បិទទំនិញកម្ពុជាចូលមានអេតចាយ១ថ្ងៃ រថយន្តធំដឹកមាន៤ ទៅ៥គ្រឿង និងរថយន្តធុនធំថៃដឹកទំនិញចូល២០ ទៅ៣០គ្រឿង ជាប្រភេទគ្រឿងសំណង់និងទំនិញហូបចុក ។

លោក ស សំណាង បានបញ្ជាក់ថា ស្រុកម៉ាឡៃមាន៥ឃុំ ជាប់ព្រំដែនថៃដែលមានប្រវែងព្រំដែនមាន៤៨គីឡូម៉ែត្រ មានច្រកតំបន់ម៉ាឡៃកម្ពុជា ដែលឈមច្រកណងព្រឺថៃ កាលពីមុនថៃបិទច្រកព្រំដែនដោយឯកតោភាគី គឺទំនិញថៃបាននាំចូលមកកម្ពុជាមានទំនិញប្រភេទគ្រឿងសំណង់ និងទំនិញហូបចុក ។ ដោយឡែក កម្ពុជាមានត្រឹមតែអេតចាយនាំចេញទៅថៃតែប៉ុណ្ណោះ៕










ចែករំលែកព័តមាននេះ