ចាប់បង្គារញាត់ចាហួយយកទៅដុតចោល
- តាកែវ
ខេត្តតាកែវ ៖ រសៀលថ្ងៃទី៩ មិថុនា ២០២៥ នេះសាខាក.ប.ប.ខេត្តតាកែវ បានចូលរួម សហការណ៌ជាមួយលោក ស្រ៊ីវ គឹមស្រស់…
ខេត្តតាកែវ ៖ រសៀលថ្ងៃទី៩ មិថុនា ២០២៥ នេះសាខាក.ប.ប.ខេត្តតាកែវ បានចូលរួម សហការណ៌ជាមួយលោក ស្រ៊ីវ គឹមស្រស់…
ខេត្តតាកែវ ៖ រសៀលថ្ងៃទី៩ មិថុនា ២០២៥ នេះសាខាក.ប.ប.ខេត្តតាកែវ បានចូលរួម សហការណ៌ជាមួយលោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង បានរៀបចំពិធីដុតកំទេចបង្គារចាក់ចាហួយចោលនៅទីលានចាក់សម្រាមក្រុងដូនកែវ។
ប្រធានសាខា ក ប ប ខេត្តតាកែវបានឲ្យដឹងថាបង្គាចាក់ចាហួយដែលធ្វើការដុតកំទេចចោលនាពេលនេះមានចំនួន 37 កេះស្មើនឹង 370 គីឡូក្រាមដែលកម្លាំងជំនាញរបស់លោកសហការជាមួយនឹងព្រះរាជអាជ្ញារងនិងកម្លាំងកងរាជអាវុធហត្ថខេត្តចាប់បាននាពេលថ្មីៗកន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី 7 ខែមិថុនាឆ្នាំ 2025 កន្លងទៅនេះកម្លាំងសាខាក ប ប ខេត្តតាកែវដោយសហការជាមួយលោកព្រះរាជ្ញារងអមសាលាដំបូងខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការត្រួតពិនិត្យលើបង្គារស្រស់ដឹកដោយរថយន្តកូរ៉េ ពាក់ស្លាកលេខ 2A-កំពង់ធំ 0574 នៅចំណុចផ្លូវជាតិលេខ 3 ដែលក្រុមឈ្មួញបានដឹកជញ្ជូនចេញពីច្រករបៀងទាន់ហន់ខេត្តកំពតរួចក៏នាំមកកាន់សាខា ក ប បខេត្តដើម្បីពិនិត្យនឹងបានរកឃើញ ១៣០កេស (1កេសស្មើនឹង ១០គីឡូក្រាម) ។
ដោយក្នុងនោះជាលទ្ធផលទទួលបាន៖ មានបង្ការចាក់ចាហួយ ៣៧កេស ស្មើនឹង៣៧០គីឡូក្រាម បានធ្វើកំណត់ហេតុដកហូត ទុកនៅសាខានឹងធ្វើពិធីដុតកំទេចចោលនៅថ្ងៃនេះ ហើយចំពោះបង្គារល្អចំនួន៩៣កេសត្រូវបានជំនាញអោយត្រឡប់ទៅវិញ។
បើតាមសំដីអ្នកបើកបរឡានដឹកបង្គារនេះប្រាប់ថាដឹកចេញពីវៀតណាមចូលមកតាមច្រករបៀងតន់ហន់ស្រុកកំពង់ត្រាចខេត្តកំពត ដោយបានត្រូវគ្នាមួយមន្ត្រីគយ នឹងសមត្ថកិច្ចប្រចាំនៅច្រកនោះ ហើយចំពោះការដឹកវិញស្ទើរតែរាល់យប់។
បើតាមចម្លើយសារភាពពីកម្មករនឹងអ្នកបើកបរថយន្តដឹកបង្គារបានអោយដឹងថាបង្គារ១ឡាននេះជារបស់មេឈ្មួញយួនឈ្មោះអុង ឌឿង ដែលគេបានត្រូវគ្នាជាមួយឈ្មោះចំរើន និងឈ្មោះធី មេគយប្រចាំនៅច្រករបៀងអូរបីតន់ហន់ រួមជាមួយសមត្ថកិច្ចក្នុងស្រុកកំពង់ត្រាចខេត្តកំពត ទើបអាចដឹកបង្គារចាក់ចាហួយនេះបានយ៉ាងរលូននឹងដឹកចូលមកស្ទើរាល់យប់ថែមទៀតផង។
មហាជននិយាយថា ពេលនេះចាប់យកស្នាដៃហើយ ព្រោះកន្លងមកពងមាន់ ពងទា រាប់ឡានដឹកពីវៀតណាមតាមច្រកភ្នំឌិន មិនដែលចាប់បានទេ ទុកឱ្យខាងភ្នំពេញចាប់…ហេ! ហេ! ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ