ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈភ្លៀង​រលឹម​ស្រិច​ៗ​ ទុ​ស្សេឆាបឆេះ​ខ្សែភ្លើង​លើបង្គោលភ្លើង១ដើម ក្នុងសង្កាត់ភ្នំពេញថ្មី

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈភ្លៀងរលឹមស្រិចៗ ស្រាប់តែបង្គោល​ភ្លើង​មួយ​ដើម​ ត្រូវ​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​​ បង្កការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ ​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​ដើម្បី​ឱ្យចុះមកជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១០​ខែមិថុនា​ឆ្នាំ​២០២៥ នៅ​ផ្លូវ​រ៉ា​ដា សង្កាត់​ភ្នំពេញ​ថ្មី…

រាជធានីភ្នំពេញ ៖ ខណៈភ្លៀងរលឹមស្រិចៗ ស្រាប់តែបង្គោល​ភ្លើង​មួយ​ដើម​ ត្រូវ​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​​ បង្កការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ ​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​ដើម្បី​ឱ្យចុះមកជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១០​ខែមិថុនា​ឆ្នាំ​២០២៥ នៅ​ផ្លូវ​រ៉ា​ដា សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​ព​ត៌​មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​ភ្លៀងរលឹម​ស្រិច​ៗ បន្ទាប់​មក​ស្រាប់តែ​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​រាលដាល​ពី​បង្គោល​ភ្លើង រង​ការ​ខូចខាត​ជា​ច្រើន​ខ្សែ ។ ​ភ្លាម​ៗនោះ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជុំ​កន្លែង​កើតហេតុ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​យក​មក​បាញ់​ពន្លត់​ភ្លាម​ៗដែរ​ តែ​មិន​រលត់ និង​បាន​ឆេះ​ខ្លាំង​ទៅ​ៗ ទើប​ពួកគាត់ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​ ដើម្បី​ឱ្យចុះមកជួយ​អន្តរាគមន៍​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មក​ចំនួន​មួយ​គ្រឿង ហើយ​អោយ​ជំនាញ​អគ្គិសនី​បិទ​ភ្លើង រួច​បាន​បាញ់​ពន្លត់​ភ្លាម​ៗ ដោយ​ឆាបឆេះ​តែ​ខ្សែភ្លើង និង​ខ្សែ​អ៊ុ​ក​ទិច តែមិន​​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ណាម្នាក់ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ