ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​លោ.តទឹក​ពី​លើ​ស្ពាន លុះពេល​ធ្លា.ក់ទឹក​ទំនង​ខ្លាច​ស្លា.ប់​ក៏​ហែល​រក​ខាងវិញ​

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​អះអាង​ថា​មាន​វិបត្តិ​អ្វីមួយ​បាន​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​ពុំ​ស្លាប់​ដោយសារ​ចេះ​ហែល​ទឹក​ទំនង​ខ្លាច​ស្លាប់​ក៏​បាន​ហែល​ចូល​ខាង​វិញ ។ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វា​ថ្មី ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​អះអាង​ថា​មាន​វិបត្តិ​អ្វីមួយ​បាន​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​ពុំ​ស្លាប់​ដោយសារ​ចេះ​ហែល​ទឹក​ទំនង​ខ្លាច​ស្លាប់​ក៏​បាន​ហែល​ចូល​ខាង​វិញ ។
ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វា​ថ្មី ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

បុរស​ដែល​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​រូប​នោះ ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ បន្ទាប់​ពី​លោត​ចុះ​ក្នុង​ទន្លេ​បែក​ទឹក​សំពោង​រួច​មក ទំនង​ភ្ញាក់ខ្លួន​ខ្លាច​បាត់បង់​ជីវិត​…​ណាមួយ​ខ្លួន​គាត់​ចេះ​ហែល​ទឹក​ផង​ក៏​ហែល​ចូល​ខាង ។ តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គេ​ឃើញ​បុរស​រូប​នោះ​បាន​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ នៅ​ពេល​ធ្វើ​ដំណើរ​ឡើង​ស្ពាន​បាន​បន្តិច​ដល់​កំផែង​ក៏​បាន​ឈប់​រួច​តោង​បង្កាន់ដៃស្ពាន​ទៅ​ឈរ​នៅ​ខាងក្រៅ​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន ។

ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ទៅ​រាយការណ៍​ប្រាប់​នគរបាល​ចរាចរណ៍​មក​ឃាត់ តែ​ក្រោយមក​បុរស​រូប​នោះ​បាន​លោត​ពីលើ​ស្ពាន​ធ្លាក់​ទៅ​ក្នុង​ទន្លេ​ទៅ​ហើយ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​លោតទឹក​រួច​មក​គេ​ឃើញ​បុរស​រូប​នោះ​បាន​ហែល​ទឹក​ចូល​ខាង​វិញ តែ​ក្រោយមក​មាន​ទូក​នេសាទ​មួយ​ទៅ​ជួយ​ស្រង់​យក​ចូល​ខាង ។

ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា បុរស​នោះ​មាន​​វិបត្តិ​អ្វី​ឡើយ​បានជា​គិត​ខ្លី​លោតទឹក​សម្លាប់​​​ខ្លួន​បែប​នេះ ។ បន្ទាប់​ពី​ស្រង់​យក​ចូល​ខាង បុរស​រូប​នោះ​ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​​​បាត់​ទៅអត់​​មាន​និយាយ​ជា​មួយ​អ្នក​ណា​មួយ​ម៉ាត់​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ