ព្រះពុទ្ធបដិមា កសាងអំពីស្ព័ន និងលោហៈ ទម្ងន់៩តោន នឹងត្រូវដាក់តាំងបង្ហាញនៅព្រលានយន្តហោះអន្តរជាតិតេជោ
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេច…
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេច…
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេច ព្រះសង្ឃ នាយកគណៈមហានិកាយនៃកម្ពុជា បានយាងប្រារព្ធពិធី “សិតព្រះពុទ្ធបដិមា” សម្រាប់តម្កល់ទុកក្នុងទីបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយ ជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តម ប្រយោជន៍ ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ ទាំងឡាយ ។
ពិធី “សិតព្រះពុទ្ធបដិមា” នេះតបតាមការយាងនិមន្តរបស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល និងមានការអញ្ជើញចូលរួមរបស់លោក ជំទាវ លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ាឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន និងលោកជំទាវ និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។
បើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់ មានប្រសាសន៍ឱ្យដឹងថា ព្រះពុទ្ធបដិមានេះ មានទម្ងន់៩តោន និងមានកម្ពស់៩ម៉ែត្រ ជារូបភ្នេន ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើង ព្រះពុទ្ធ សាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។ បន្ថែមពីនេះ គឺដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក៏ដូចជាភ្ញៀវ ដែលឆ្លងកាត់ព្រលាយន្តហោះទាំងអស់ ជួបតែសេចក្តីសុខសប្បាយនៅក្នុងការធ្វើដំណើរ ។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់បន្ថែមទៀតថា ការដាក់ព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជាកាន់ព្រះពុទ្ធ សាសនា ដូច្នេះហើយ អ្វីដែលធ្វើនៅព្រលានយន្តហោះនេះ គឺរំពឹងថា នៅក្នុងរាល់រចនាបថការរៀបចំទាំងអស់ក្នុងព្រលាននេះ គឺយកតាមប្រពៃណី និងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់ ដើម្បីតម្កល់ក្នុងព្រលានថ្មីនេះ គឺដើម្បីឱ្យសុខសាន្តសុខសប្បាយទាំងអស់ ហើយក៏ជាវប្បធម៌ និងដើម្បី ឱ្យភ្ញៀវទេសចរ ទាំងអស់បានមើលឃើញថា ជាព្រះពុទ្ធមួយអង្គ ដែលមានតម្លៃ សំខាន់គឺបង្ហាញវប្បធម៌របស់កម្ពុជា ។
សូមជំរាបជូនថា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រៅពីព្រះពុទ្ធបដិមា ក៏មានដាក់តាំងបន្ថែម អំពីរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត ដែលភាគច្រើននាំមកពី ខេត្តសៀមរាប៕
ចែករំលែកព័តមាននេះ