ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​ម៉ូតូ​បាន ដោះ​គ្រឿង​ចេញ​ រួចយក​លាក់​ទុក​ក្បែរ​បន្ទប់​ជួល អស់លក្ខណ៍ត្រឹមកាមេរ៉ាសុវត្ថិភាព

3 អាទិត្យ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ជា​ចោរ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ពី​ក្នុង​រោងចក្រ​បាន ទៅ​ប្លុង​ចោល​ក្បែរ​បន្ទប់​ជួល និង​ដោះ​គ្រឿង​ចេញ​ស្មាន​តែ​ម្ចាស់​មិនដឹង ពេល​សមត្ថកិច្ច​ឆែក​កាមេរ៉ា​ស្រាវជ្រាវ​ឃាត់​បាន​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ជា​ចោរ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ពី​ក្នុង​រោងចក្រ​បាន ទៅ​ប្លុង​ចោល​ក្បែរ​បន្ទប់​ជួល និង​ដោះ​គ្រឿង​ចេញ​ស្មាន​តែ​ម្ចាស់​មិនដឹង ពេល​សមត្ថកិច្ច​ឆែក​កាមេរ៉ា​ស្រាវជ្រាវ​ឃាត់​បាន​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​អង្គ​សុ​គ​ន្ធា ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥  នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មហាឫស្សី បាន​ទទួល​ពាក្យបណ្តឹង​ពី ឈ្មោះ ចាន់ ម៉េ​ង​ជីវ ភេទ​ប្រស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិក​ញ្ចា​ង ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ​  ថា​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្ម ភាព​លួច ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​C-125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-0382. លេខ​តួ​9415815 លេខ​ម៉ាស៊ីន​9415815 នៅ​ចំណុច​ក្នុង​រោងចក្រ​កាត់ដេរមួយកន្លែង ស្ថិត​នៅ​ភូមិ​អង្គ​សុ​គ​ន្ធា ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

លុះ​រហូត​ដល់ វេលា​ម៉ោង​០២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្ដិ៍ បាន​សហការ​ជាមួយ​សន្តិសុខ​នៅ​រោងចក្រ​វី​ង​ស្តារ​ស៊ូ ឆែក​កាមេរ៉ា​សុវត្ថិភាព បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​  ហើយ​បាន​ឃាត់​ខ្ជ​ន​ជនសង្ស័យ​ឈ្មោះ ហេង ទិ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ក្នុង​រោងចក្រ​ខាងលើ ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ភូមិ​អង្គ​សុ​គ​ន្ធា ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ យក​មក​ធ្វើការ​សាកសួរ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ខាងលើ​យក​ទៅ​ប្លុង​ចោល និង​ដោះ​កំបាំង​ម៉ូតូ​ទុក​ចោល​នៅ​ខាង​ជេ​ី​ង​បន្ទប់​ជួល​ពិតប្រាកដ​មែន​។

នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ នគរបាល​បាន​ដកហូត​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ពី​ជនសង្ស័យ ហើយ​បាន​ប្រគល់​ម៉ូតូ​នោះ​ជូន​ទៅ​ជន​រង​គ្រោះ​(​ម្ចាស់​ម៉ូតូ​វិញ​ហើយ​)​។

  បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី រង់ចាំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ