ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​មាន​ផ្ទៃពោះ មិន​អាច​មាន​ជំងឺ​នេះ​ជា​ដា.ច់ ខាត

4 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ជំងឺ​ដែល​អ្នក​មិន​គួរ​កើត​មុន​ពេល​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ? •​ ​អ្នក​មិន​គួរ​កើត​មាន​អាកា​រៈ​ខ្វះ​ឈាម​មុន​ពេល​មាន​ផ្ទៃពោះ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។ ដូចនេះ បើ​អ្នកមាន អ្នក​គួរតែ​ព្យាបាល​ឲ្យ​ហើយ​សិន ទើប​ធ្វើការ​មាន​ផ្ទៃពោះ​បាន​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ជំងឺ​ដែល​អ្នក​មិន​គួរ​កើត​មុន​ពេល​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ?

•​ ​អ្នក​មិន​គួរ​កើត​មាន​អាកា​រៈ​ខ្វះ​ឈាម​មុន​ពេល​មាន​ផ្ទៃពោះ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។ ដូចនេះ បើ​អ្នកមាន អ្នក​គួរតែ​ព្យាបាល​ឲ្យ​ហើយ​សិន ទើប​ធ្វើការ​មាន​ផ្ទៃពោះ​បាន​។

•​ ​ជំងឺ​បេះដូង ក៏​អ្នក​មិន​គួរ​មាន​មុន​មាន​ផ្ទៃពោះ​ដែរ ព្រោះ​ពេល​ដែល​បេះដូង​មិន​ប្រក្រតី អាច​បង្អាក់​ឲ្យ​ឈាម​ដើរ​មិន​ស្រួល​។ ប្រសិនជា​អ្នកមាន​ផ្ទៃពោះ អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​មុខ​នឹង​ការ​រលូត​កូន កើត​មុន​ខែ ដោយ​អាច​ធ្វើ​ឲ្យ​សុខភាព​អ្នក​ម្តាយ និង​កូន​សុទ្ធតែ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​។

•​ ​អ្នក​ម្តាយ​ក៏​មិន​គួរ​កើត​មាន​ជំងឺ​ក្រលៀន​មុន​មាន​ផ្ទៃពោះ​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក និង​កូន​កើត​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ មិន​គួរ​ធ្វេសប្រហែស​ឡើយ​។

•​ ​ជំងឺ​លើស​សម្ពាធ​ឈាម​ក៏​អ្នក​មិន​គួរ​ឲ្យ​មាន​មុន​ពេល​មាន​ផ្ទៃពោះ​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។ ដូចនេះ បើ​អ្នក​ឈឺក្បាល​ខ្លាំង ឈឺ​ស្មា គេង​មិន​លក់ វិលមុខ គួរតែ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​។

•​ ​ជំងឺថ្លើម បើ​អ្នក​កើត​មុន​មាន​ផ្ទៃពោះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​នៅ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​។ ដូចនេះ អ្នក​គួរតែ​ព្យាបាល​ឲ្យ​ហើយ ទើប​អាច​មាន​ផ្ទៃពោះ ទើប​មិន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​របស់​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ