ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់​តែ​ម្តង ! អាហារ៦​មុខ​នេះ ញ៉ាំ​ទៅ​ជួយ​ឱ្យស្បែក​ភ្លឺ​ស្អាត​ចេញពី​ខាងក្នុង

4 ម៉ោង មុន

ចង់បាន​ស្បែក​ស្អាត ក្រៅពី​ប្រើ​គ្រឿងសម្អាង ការ​ញ៉ាំ​អាហារ​ល្អ​ៗ​គឺជា​រឿង​ចាំបាច់​បំផុត​។ អាហារ​គឺ​ចាំបាច់​ណាស់​សម្រាប់​រាង​កាយ និង​ស្បែក​របស់​យើង​។ អាហារ​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ ឬ​មិនល្អ​ចំពោះ​រាង​កាយ​យើង​។ តែ​អាហារ ៦ មុខ​នេះ​នឹង​ជួយ​ឲ្យ​ស្បែក​យើង​ស្អាត…

ចង់បាន​ស្បែក​ស្អាត ក្រៅពី​ប្រើ​គ្រឿងសម្អាង ការ​ញ៉ាំ​អាហារ​ល្អ​ៗ​គឺជា​រឿង​ចាំបាច់​បំផុត​។ អាហារ​គឺ​ចាំបាច់​ណាស់​សម្រាប់​រាង​កាយ និង​ស្បែក​របស់​យើង​។ អាហារ​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ ឬ​មិនល្អ​ចំពោះ​រាង​កាយ​យើង​។ តែ​អាហារ ៦ មុខ​នេះ​នឹង​ជួយ​ឲ្យ​ស្បែក​យើង​ស្អាត ភ្លឺ​ចេញពី​ខាងក្នុង​តែ​ម្តង​បើ​ឧស្សាហ៍​ញ៉ាំ​វា​ញឹកញាប់​៖

១. សូកូឡា​ខ្មៅ
ញ៉ាំ​សូកូឡា​ដែល​មាន​ជាតិ​កា​កាវ​ដល់​ទៅ ៧០% សម្បូរ​សារជាតិ​ដូច​ជា ប៉ូ​តា​ស្យូ​ម ស័ង្កសី ម៉ា​ញ៉េ​ស្យូ​ម ថែម​ទាំង​មាន​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ការពារ​ស្បែក​យើង​ពី​កាំរស្មី UV និង​ការ​បំពុល​ផ្សេង​ៗ​។ គេ​បាន​រក​ឃើញ​ទៀត​ថា​បន្ទាប់​ពី​ញ៉ាំ កា​កាវ អស់​រយៈពេល ៦ ទៅ ១២ ស​ប្តា​ហ៍ ស្បែក​នឹង​មើលទៅ​ក្មេង​ជាង​វ័យ រលោង មិនសូវ​គ្រើម​ដូច​មុន​ទៀត​ផង​។ ដូចនេះ​យើង​គួរតែ​ញ៉ាំ​ម្សៅ​ដែល​មានកា​កាវ​ច្រើន​ជាង ៧០% ២០ ក្រាម​រាល់ថ្ងៃ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​។​៣. ម្ទេសផ្លោក
ម្ទេសផ្លោក​ជា​ប្រភព​នៃ Beta Carotene ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការពារ​ស្បែក​ពី​កាំរស្មី UV និង​ជា​ប្រភព​នៃ​វីតាមីន C ផង​ដែរ​។ វា​ជួយ​ផលិត​ជាតិ​ខូ​ឡា​ជែ​ន​ជួយ​ឲ្យ​ស្បែក​រលោង និង​មើលទៅ​ក្មេង​ជាង​វ័យ​។ អ្នក​ដែល​បារម្ភ​ពី​ស្បែក​ជ្រីវជ្រួញ​គួរតែ​ញ៉ាំ​បន្លែ​ប្រភេទ​នេះ​។

២. ត្រី​សម្បូរ​ជាតិ​ខ្លាញ់​ល្អ
ត្រី​ដែល​មាន​ខ្លាញ់​ច្រើន​មាន​ដូច​ជា​ត្រី សា​ម៉ុ​ន ជាដើម វា​មាន​អាស៊ី​ដ អូ​មេ​ហ្កា ៣ ដែល​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ស្រូប​យកជាតិ​ទឹកបាន​ច្រើន ហើយ​វា​ក៏​មាន​សារធាតុចិញ្ចឹម​ដែល​ធ្វើ​ឲ្យ​ស្បែក​មើលទៅ​ភ្លឺ និង​មាន​សំណើម ដោយសារ​វីតាមីន E ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការពារ​ស្បែក​បាន​ល្អ​។ លើស​ពី​នេះ​ត្រី​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ជួយ​កាត់​បន្ថយ​ស្នាម​មុន មុខ​ក្រហម និង​បង្កើត​កោសិកា​ថ្មី​ដល់​ស្បែក​ផង​ដែរ​។

៤. ផ្លែ​ឪឡឹក
មេឃ​ក្តៅ​បែប​នេះ​ម្នាក់​គួរតែ​ញ៉ាំ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ព្រោះ​វា​សម្បូរ​ជាតិ​ទឹក ៩២%​។ វា​ជួយ​កាត់​បន្ថយ​ជាតិ​ទឹក​ដែល​ផ្ទុក​លើ​មុខ​យើង ជួយ​កាត់​បន្ថយ​ហើម​ភ្នែក ឬ​មុខ​ផង​ដែរ​។ វា​ជួយ​ឲ្យ​យើង​ស្រស់ស្រាយ និង​មាន​ស្បែក​ស្អាត​។

៥. គ្រាប់​ផ្កាឈូករ័ត្ន
គ្រាប់​ផ្កាឈូករ័ត្ន​សម្បូរ​ដោយ វីតាមីន E ស័ង្កសី និង​ប្រូតេអ៊ីន ជាមួយនឹង​វីតាមីន E ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ដូច​កាត់​បន្ថយ​ការ​រលាក រួម​ទាំង​ការ​កើត​មុន និង​បញ្ហា​ស្បែក​ផ្សេង​ៗ​។ វា​ក៏​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ​ដែរ​។

៦. ប៉េងប៉ោះ
ប៉េងប៉ោះ​ជា​គ្រឿងផ្សំ​មួយទៀត​ដែល​យើង​រក​ឃើញ​ក្នុង​ក្នុង​គ្រឿងសម្អាង​។ វា​ជា​ប្រភព​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម Beta Carotene លី​កូ​ពី​ន ដែល​ជួយ​ការ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ និង​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ ចំណែក​ជាតិ Carotene ជា​អាហារ​ល្អ​សម្រាប់​ស្បែក​។ អ្នក​ដែល​ចង់បាន​ស្បែក​ភ្លឺ​ស្អាត គួរតែ​ញ៉ាំ​ប៉េងប៉ោះ ឬ​អាច​ចាប់ផ្តើម​ដោយ​ផឹកទឹក​ប៉េងប៉ោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ