ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ៖ រឿងព្រំដែនប្រភពច្បាស់លាស់ចេញពីរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​អំពាវនាវ​ឱ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ទទួលយក​តែ​ព័ត៌មាន ដែល​មាន​ប្រភព​ច្បាស់លាស់ គឺ​ចេញពី​រាជរដ្ឋាភិបាល និង​ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ ។ ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​៩ មិថុនា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​អំពាវនាវ​ឱ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ទទួលយក​តែ​ព័ត៌មាន ដែល​មាន​ប្រភព​ច្បាស់លាស់ គឺ​ចេញពី​រាជរដ្ឋាភិបាល និង​ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ ។

ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០២៥​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ស្ថាប័ន​សារព័ត៌មាន​ថៃ និង​បណ្តាញ​សង្គម​ក្នុងស្រុក​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នាំ​ឱ្យ​មានការ​យល់​ច្រឡំ ដែល​អាច​បញ្ឆេះ​កំ​ហឹ​.​ង​ជាតិ​សាសន៍ និង​រុញច្រាន​ឱ្យ​ស្ថានការណ៍​រឹតតែ​តានតឹង ។

ក្នុង​ន័យ​នេះ ក្រសួងការពារជាតិ សូម​អំពាវនាវ​ឱ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ទទួលយក​តែ​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់លាស់ ជា​ពិសេស​ការ​ជូន​ព័ត៌មាន ដោយ​រាជរដ្ឋាភិបាល និង​ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ ដែល​ជា​ប្រភព​ព័ត៌មាន​ផ្លូវការ ពិត និង​ត្រឹមត្រូវ ជឿ​ទុកចិត្ត​បាន ។ ក្រសួង​បាន​លើក​ឡើង​ថា​ដើម្បី​ថែរក្សា​សន្តិភាព មិត្ត​ភាពល្អ និង​បញ្ចៀស​សង្គ្រាម​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ