ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នាជារឿងចាំបាច់

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​កែសម្រួល​កម្លាំង​កងទ័ព​នៅ​តំបន់ មាន​ជម្លោះ​ដែល​ស្រុះស្រួល​គ្នា​ជា​រឿង​ចាំបាច់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​កែសម្រួល​កម្លាំង​កងទ័ព​នៅ​តំបន់ មាន​ជម្លោះ​ដែល​ស្រុះស្រួល​គ្នា​ជា​រឿង​ចាំបាច់ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​យប់​ថ្ងៃ​ទី​៨ ខែមិថុនា​យ៉ាង​ដូច្នេះ​ថា​៖«​ការ​កែសម្រួល​កម្លាំង​កងទ័ព​នៅ​តំបន់ មាន​ជម្លោះ​ដែល​ស្រុះស្រួល​គ្នា​រវាង​មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​.​ថៃ ដើម្បី​បញ្ជៀ​ស​នូវ​ការ​ប៉ះទង្គិច​បង្ហូរ​ឈា​.​ម​ទ្រង់ទ្រាយ​ធំ គឺជា រឿង​ចាំបាច់ » ។

សម្តេច​តេ​ជោ ស្ថាបនិក​នយោបាយ​ឈ្នះ​ឈ្នះ​កម្ពុជា​បាន​លើក​ឡើង​ថា ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​.​ថៃ ពិតជា​ចង់​មាន​សន្តិភាព​ជា​បន្ត និង​មិន​ចង់​ឃើញ​នូវ​សង្គ្រាម​នោះ​ឡើយ ។ សម្តេច​ថា ការ​ស្វែងរក​ដំណោះស្រាយ​តាម​រយៈ​ការ​ចរចា​ត្រូវ​បាន​ធ្វើ​តាំងពី​កំរិត​ថ្នាក់ រាជរដ្ឋាភិបាល​រហូត​ដល់​មេបញ្ជាការ នៅ​អង្គភាព​ជួរ​មុខ​ទើប​មាន​លទ្ធផល ដូច​ពេល​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន សូម​បងប្អូន​ជនរួមជាតិ​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ ជម្លោះ​ដោយ​សន្តិវិធី​ដែល​ជា​វិធី​តែ​មួយ​គត់ ដើម្បី​បញ្ជៀ​ស​សង្គ្រាម​បង្ហូរ​ឈា​.​ម និង​ដើម្បី​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ជិតខាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ