ខេត្តកោះកុង ៖ ស្ថានភាពច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង ជាប់ខេត្តត្រាតប្រទេសថៃ ព្រឹកថ្ងៃ៨ មិថុនា ឆ្នាំ ២០២៥ (ថៃបើកម៉ោង៨ព្រឹកបិទម៉ោង៤ល្ងាច -ខាងកម្ពុជាយើងបើកម៉ោង៩ព្រឹកបិទម៉ោង៤ល្ងាច) ។
សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងឲ្យដឹងថា ភាគីថៃប្រកាសជាឯកតោភាគីចាប់ពីថ្ងៃ៨មិថុនា២០២៥ ទៅ ច្រកព្រំដែនខេត្តកោះកុងនិងខេត្តត្រាតប្រទេសថៃនេះនឹងបើកម៉ោង៨ព្រឹក បិទម៉ោង៤រសៀលជាបណ្តោះអាសន្ន ចំណែកកម្ពុជាយើងសម្រេចបើកម៉ោង៩ព្រឹកបិទម៉ោង៤ល្ងាច។
បើតាមសមត្ថកិច្ចច្រកទ្វារចាំយាមដដែលឲ្យដឹងពីលក្ខខណ្ឌមួយចំនួនដែលភាគីថៃកំណត់ដោយឯកតោភាគីរួមមាន ពលរដ្ឋខ្មែរដើរលេងទេសចរណ៍មិនអនុញ្ញាតឲ្យឆ្លងដែនចូលទៅថៃទេ បើចេញពីថៃមកកម្ពុជាវិញបាន លើកលែងអ្នកដែលទៅរកការព្យាបាលឬការធ្វើពាណិជ្ជកម្មជាក់ស្តែង និងលើកលែងដែរជនបរទេស(ប្រទេសទី៣) និងពលរដ្ឋខ្មែរ ថៃដែលប្រើបណ្ណ័ព្រំដែន។
ចំណែកពលរដ្ឋថៃ ខាងភាគីថៃមិនអនុញ្ញាតឲ្យឆ្លងមកកម្ពុជាដែរ តែបើទៅពីកម្ពុជាចូលទៅថៃវិញបាន៕









ចែករំលែកព័តមាននេះ