ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​បា.ញ់​ធ្លា.ក់​យន្ត​ហោះ​ចម្បាំង​រុស្ស៊ី​ជំនាន់​ទី​៤​ម៉ាក​ Su-35 មួយ​គ្រឿង​

11 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ថ្មី​ៗ​នេះ អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​បាញ់​ធ្លាក់​យន្ត​ហោះ​ចម្បាំង​ដ៏​ទំនើប​ចុង​ក្រោយ​របស់​រុស្ស៊ី​ម៉ាក​អែស​យូ​សាម​​សិប​ប្រាំ​ (Su-35)។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​។​ ពោល​គឺ​ទន្ទឹម​នឹង​ពេល​ដែល​រុស្ស៊ី​បញ្ជូន​ដ្រូន​ និង​មីស៊ីល​វាយ​ប្រ​ហារ​ទៅ​លើ​ទី​ក្រុង​តូច​-​ធំ​របស់​អ៊ុយ​ក្រែន​ផង​ដែរ​។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​យោធា​អ៊ុយ​ក្រែន​។​ យោធា​អ៊ុយ​ក្រែន​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​ «​ព្រឹក​នេះ​​ថ្ងៃ​ទី​៧…

ទី​ក្រុង​កៀវ៖ ថ្មី​ៗ​នេះ អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​បាញ់​ធ្លាក់​យន្ត​ហោះ​ចម្បាំង​ដ៏​ទំនើប​ចុង​ក្រោយ​របស់​រុស្ស៊ី​ម៉ាក​អែស​យូ​សាម​​សិប​ប្រាំ​ (Su-35)។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​។​ ពោល​គឺ​ទន្ទឹម​នឹង​ពេល​ដែល​រុស្ស៊ី​បញ្ជូន​ដ្រូន​ និង​មីស៊ីល​វាយ​ប្រ​ហារ​ទៅ​លើ​ទី​ក្រុង​តូច​-​ធំ​របស់​អ៊ុយ​ក្រែន​ផង​ដែរ​។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​យោធា​អ៊ុយ​ក្រែន​។​

យោធា​អ៊ុយ​ក្រែន​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​ «​ព្រឹក​នេះ​​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៥ ​កង​ទ័ព​អាកាស​របស់​យើង​បាន​បើក​ប្រតិ​បត្តិ​ការ​សឹក​ប្រកប​ដោយ​ជោគ​ជ័យ​នៅ​តំបន់​ខឺស​។ យើង​បាញ់​ធ្លាក់​យន្ត​ហោះ​រុស្ស៊ី​ម៉ាក​អែស​យូ​សាមសិប​​ប្រាំ​ (Su-35) មួយ​គ្រឿង»​។ យោធា​អ៊ុយ​ក្រែន​មិន​បាន​និយាយ​លម្អិត​អំពី​ហេតុ​ការណ៍​នោះ​ទេ​។ ចំណែក​យោធា​រុស្ស៊ី​ក៏​មិន​ទាន់​បញ្ចេញ​ប្រតិ​កម្ម ឬ​ធ្វើ​អត្ថា​ធិប្បាយ​ឆ្លើយ​តប​បែប​ណា​ដែរ​ចំពោះ​បញ្ហា​នេះ​។

​សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន, ទី​ភ្នាក់​ងារ​សម្ងាត់​អ៊ុយ​ក្រែន អែស​ប៊ី​យូ (SBU) បាន​បើក​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​ទៅ​លើ​មូល​ដ្ឋាន​ទ័ព​អាកាស​របស់​រុស្ស៊ី​ជា​ច្រើន​កន្លែង​នៅ​ប្រទេស​រុស្ស៊ី​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​៤​ពាន់​គីឡូ​ម៉ែត្រ​ធ្វើ​ឱ្យ​ឆេះ​យន្ត​ហោះ​ចម្បាំង​ជាង​៤០​គ្រឿង​ ឬ​ស្មើ​នឹង​១០​%​នៃ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​រុស្ស៊ី​​។​ ក្នុង​នោះ​​​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ខ្នាត​យក្ស​​ និង​យន្ត​ហោះ​ទម្លាក់​​នុយ​ក្លេអ៊ែរ​​ដូច​ជា​ម៉ាក​​ធី​យូ​កៅ​សិប​ប្រាំ​ (Tu-95) និង​ធី​យូ​ម្ភៃពីរ​ (Tu-22) ខូច​អស់​រាប់​សិប​គ្រឿង​​​។

យោធា​អ៊ុយ​ក្រែន​បាន​បង្ហោះ​វីឌីអូ​ឃ្លីប​ដែល​ថត​បាន​ពី​លើ​អាកាស​បង្ហាញ​រូប​យន្ត​ហោះ​អែស​យូ​សាម​សិប​ប្រាំ​ (Su-35) ដែល​បាន​ធ្លាក់​នោះ​ រួម​ទាំង​បំណែក​របស់​យន្ត​ហោះ​ដែល​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើង​។ ពួក​គេ​មិន​បាន​បញ្ជាក់​ថា​តើ​យន្ត​ហោះ​នេះ​បាញ់​ធ្លាក់​នៅ​ត្រង់​ចំណុច​ណា​, ​បាញ់​ធ្លាក់​ដោយ​វិធី​ណា​ ឬ​ដោយ​ប្រើ​ប្រាស់​អាវុធ​ប្រភេទ​ណា​ទេ​​ ។​

ទោះ​ជា​យ៉ាង​ណា​ក្ដី កាសែត​រុស្ស៊ី​មាន​ទី​ស្នាក់​ការ​នៅ​តំបន់​បែល​ហ្គោរ៉ូត (Belgorod) ផ្សាយ​ថា​មានករណី​​ធ្លាក់​យន្ត​ហោះ​​ម៉ាក​ Su-35 ពិតប្រាកដ​​មែន​។ ​​បណ្ដាញ​តេឡេ​ក្រាម​គាំទ្រ​រុស្ស៊ី​ឈ្មោះ​ហ្វាយ​ថឺ​បំ​បឺ (Fighterbomber) ចុះ​ផ្សាយ​ថា​អាកាស​យានិក​របស់​​យន្ត​ហោះ​នោះ​បាន​ចុច​គន្លឹះ​ឆ័ត្រ​យោង​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​គ្រោះ​ថ្នាក់​ទាន់​ពេល​វេលា​មុន​ពេល​យន្ត​ហោះ​​​ធ្លាក់​។​

​អែស​យូ សាម​សិប​ប្រាំ (Sukhoi Su-35) ជា​ប្រភេទ​យន្ត​ហោះ​ចម្បាំង​ទំនើប​ផុត​លេខ​របស់​រុស្ស៊ី​ជំនាន់​ទី​៤​។ ដូច្នេះ ត្រឹម​មីស៊ីល​ធម្ម​តាមិន​អាច​បាញ់​ធ្លាក់​ទេ​ ឬ​បើ​សិន​បាញ់​គ្នា​លើ​អាកាស​លុះ​ត្រា​តែ​យន្ត​ហោះ​របស់​ភាគី​ម្ខាង​ទៀត​នោះ​ទំនើប​ខ្លាំង​មែន​ទែន​​។ គេ​ជឿ​ជាក់​ថា​ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​រហូត​មក​ដល់​ពេល​នេះ រុស្ស៊ី​​​បាត់​បង់​យន្ត​ហោះនេះ​អស់​​៧​គ្រឿង​។ ជួន​កាល​ធ្លាក់​ដោយ​សារ​រុស្ស៊ី​បាញ់​ច្រឡំ​ខ្លួន​ឯង, ជួន​កាល​កំពុង​ហោះ​សុខ​ៗ​ធ្លាក់​ដោយ​ឥត​ដឹង​មូល​ហេតុ​ និង​ជួន​កាល​​ត្រូវ​​​​ទា​ហាន​អ៊ុយ​ក្រែន​បាញ់​ទម្លាក់​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​រ៉យទ័រ (Reuters) និង​ម៉ូស្គូ​ថាមស៍ (The Moscow Times)​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ