ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោងចក្រ​ម្នាក់ ចាក់សោ​ទៅ​ធ្វើការ​ទុក​ម៉ូតូ​១គ្រឿង ក្នុងផ្ទះ ត្រូវ​ភ្លើង​ឆេះ​ខ្ទេច

14 ម៉ោង មុន

ខេត្តកណ្តាល ៖ កម្មការិនី​រោងចក្រ​ម្នាក់ ចាក់សោទៅ​ធ្វើការ​ដោយ​បាន​ទុក​ម៉ូតូ ១គ្រឿង នៅ​ក្នុងផ្ទះ លុះពេលត្រលប់មក​វិញ ត្រូវ​ភ្លើង​ឆេះ​ខ្ទេចអស់។ ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧…

ខេត្តកណ្តាល ៖ កម្មការិនី​រោងចក្រ​ម្នាក់ ចាក់សោទៅ​ធ្វើការ​ដោយ​បាន​ទុក​ម៉ូតូ ១គ្រឿង នៅ​ក្នុងផ្ទះ លុះពេលត្រលប់មក​វិញ ត្រូវ​ភ្លើង​ឆេះ​ខ្ទេចអស់។ ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល ក្នុង​ភូមិប​ត្តាជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់បន្ទប់​មានឈ្មោះ ទី​ញ សុខ​ទួន ភេទ​ស្រី អាយុ៣០​ឆ្នាំ មុខរបរ កម្ម​ការិ​នី​រោងចក្រ រស់នៅ​ភូមិ​បាក់​ត្រ​គួ​ន ឃុំ​លា​ច​ភ្នំ​ក្រ​វ៉ា​ញ់ ខេត្តពោធិ៍សាត់ ប​ច្នុ​ប្បន្ន ​ជួល​បន្ទប់​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​បន្ទប់​ជួល ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ រូប​គាត់​បាន​រៀបចំ​ទៅ​ធ្វើការ​ដូច​ធម្មតា ដោយ​បាន​ទុក​ម៉ូតូ​ ១គ្រឿង ក្នុង​បន្ទប់ រួច​ចាក់ចេញ​ទៅ​ធ្វើការ​រោងចក្រ​ក្បែរ​នោះ​បាត់ ស្រាប់តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ ទាក់ទង​ប្រាប់​ថា​ មាន​ភ្លើង​ឆេះ​បន្ទប់ ភ្លាម​ៗ​គាត់​ក៏​ប្រញាប់​មក​ពី​កន្លែង​ធើ្វ​ការ​វិញ​មក​បន្ទប់​ជួលវិញ ​ក៏​បានឃើញ​បន្ទប់​ត្រូវ​ភ្លើង​ឆេះ​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារ​អស់​ ក្នុង​បន្ទប់​មាន​ដូច​ជា​ម៉ូតូ​ Drem125 (០១៧)​ មួយ​គ្រឿង ទូរ​សព្ទ ១​គ្រឿង សម្ភារ​ប្រើប្រាស់​មួយ​ធំ ។

ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើ​នេះ​ មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស ឬប៉ះពាល់​អាយុជីវិត​នោះ គ្រាន់តែ​ខូចខាត​សម្ភារៈ ​ក្នុង​បន្ទប់​តែ​ប៉ុណ្ណោះ ។ ប្រតិបត្តិការ​បាញ់​ពន្លត់​នេះ​ កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ ១​គ្រឿង គ្រប់គ្រង​មិន​អោយ​រាល​បន្តឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ