ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​កាយ​យក​ថ្ម​ផេះ​​ ស្រាប់តែបា.ក់​កិន​សង្កត់​​លើទាំងរស់

11 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​ទៅ​កាយ​កម្ទេច​ថ្ម​ផេះ​ជាមួយ​បងជីដូនមួយ​ ហើយ​បាក់​សង្កត់​លើ​កប់​តែ​ម្តង​រើ​មិន​រួច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​បាក់​ថ្ម​ផេះ​សង្កត់​ស្លាប់​ក្មេង​ប្រុស​ម្នាក់​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា…

ខេត្តកំពង់ស្ពឺ ​៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​ទៅ​កាយ​កម្ទេច​ថ្ម​ផេះ​ជាមួយ​បងជីដូនមួយ​ ហើយ​បាក់​សង្កត់​លើ​កប់​តែ​ម្តង​រើ​មិន​រួច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។

ហេតុការណ៍​បាក់​ថ្ម​ផេះ​សង្កត់​ស្លាប់​ក្មេង​ប្រុស​ម្នាក់​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ការដ្ឋាន​ថ្ម​មួយ​កន្លែង​ (​មិន​ដំណើរការ​ដែល​គេ​ទុក​ចោល​) ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ច្រេស ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ថ្ម​ផេះ​បាក់​កិន​សង្កត់​កប់​ស្លាប់​មានឈ្មោះ ផ​ន ម៉ា​ណែ​ត អាយុ​១៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្រាំង​ពន្លៃ ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ ម៉​ម សុខ​គង់ ភេទ​ប្រុស អាយុ​២៣​ឆ្មាំ រស់នៅ​ក្នុងភូមិ​ក្រាំង​ពន្លៃ ឃុំ​គី​រី​វន្ត ត្រូវជា​បងជីដូនមួយ​របស់​ជន​រង​គ្រោះ​(​ឈ្មោះ ផ​ន ម៉ា​ណែ​ត​) រស់នៅ​ក្នុងភូមិ​~​ឃុំ ជាមួយ​គ្នា បាន​រៀបរាប់​ថា​៖ នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា រូប​ខ្លួន​បាន​រៀបចំ​បើក​គោ​យន្ត​ដើម្បី​ទៅ​ដឹក​ថ្ម​ផេះ នៅ​ចំណុច​ការដ្ឋាន​ថ្ម ស្ថិត​នៅ​ចំណុច​កើតហេតុ​ខាងលើ បន្ទាប់​មក​ប្អូនប្រុស​ជីដូនមួយ​(​ជន​រង​គ្រោះ​) ក៏​បាន​សុំ​ទៅ​តាម​ជួយ កាយ​ថ្ម​ផេះ រូប​លោក​ក៏​បាន​យល់ព្រម លុះ​ទៅ​ដល់​ការដ្ឋាន វេលា​ម៉ោង​៨​និង​២០​នាទី​ថ្ងៃ ខែ​ដដែល រូប​ខ្លួន​ក៏​បាន​បើក​គោ​យន្ត​ថយក្រោយ​ចូល​ទៅ​កាន់​កន្លែង​កាយ ក្រោយមក​ជន​រង​គ្រោះ កាយ​ពី​ខាងកើត​ចំណែក​រូប​ខ្លួន​កាយ​ពី​ខាងលិច លុះ​មក​ដល់​ម៉ោង​៩​និង​៤៥​នាទី ថ្ម​ផេះ​ស្រាប់តែ​បាន​បាក់​កិន​សង្កត់​កប់​ប្អូនប្រុស​ខ្លួន បន្ទាប់​ពី​បាន​កាយ​ចេញពី​គំនរ​ថ្ម​ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ទៀត​ថា​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​ជំនាញ​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ​ស្រុក ក្រុមប្រឹក្សា​ឃុំ​គី​រី​វន្ត មេ​ប៉ុស្តិ៍ មេ​ភូមិ ប្រជា​ការពារ​ភូមិ និង​ក្រុម​គ្រួសារ​។

ក្រោយ​ពី​ការ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ខាងលើ ពិតជា​បាន​ស្លាប់​ដោយសារ​(​ថ្ម​ផេះ​បាក់​កិន​សង្កត់​កប់​ស្លាប់​)​ពិតប្រាកដ​មែន ហើយ​ក្រុម​គ្រួសារ​ទទួលស្គាល់ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ