ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូនៅលើផ្លូវបេតុងបង្អួតគ្នា ត្រូវបានកម្លាំងនគរបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនភ្លាមៗ រីឯបក្សពួកម្នាក់ទៀតរត់គេចខ្លួន ។

ការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូបង្អួតគ្នាបាន កាលពីវេលាម៉ោង០៣និង១៥នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅលើផ្លូវបេតុង ភូមិទន្លេកន្ទិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ក្មេងទំនើងបាន គឺ
នគរបាលព្រហ្មទណ្ឌខេត្ត បានទទួលព័ត៌មានប្រភពពីមហាជនរាយការណ៍ចូលក្នុងផេកផ្លូវការស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ប្រតិកម្មរហ័សឱ្យដឹងថា មានករណីក្មេងទំនេីងបង្ហោះម៉ូតូ នៅលើផ្លូវបេតុង ភូមិទន្លេកន្ទិល ឃុំត្រពាំងគង ស្រុកសំរោងទង ។

ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដ កំពង់ស្ពឺ និងការដឹកនាំស្រាវជ្រាវពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ និងលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នង ការរង ដឹកនាំកំលាំងចុះស្រាវជ្រាវអនុវត្ដសហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង ឃាត់បានមុខ សញ្ញាក្មេងទំនេីងជាអ្នកបេីកម៉ូតូបង្ហោះម្នាក់ ឈ្មោះសុីម វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រគៀត ឃុំ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយដក ហូត ម៉ូតូម៉ាកហុងដាសេ១២៥[ Honda Dream C125 ] ពណ៌ខ្មៅស៊េរីឆ្នាំ២០២៥ ស្លាកលេខកំពង់ស្ពឺ 1X-1103 ។

នគរបាលស្រុកសំរោងទងបានបន្តថា ក្រោយឃាត់ខ្លួន ក្មេងទំនើងជាមុខសញ្ញាបានទទួលស្គាល់និងឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈ ស្ទើរគ្រប់ទីកន្លែង ជាក់ស្ដែងថៃ្ងនេះខ្លួនបានមកបង្ហោះម៉ូតូជាមួយមិត្ដភក្ត ចំនួន២ម៉ូតូ ប៉ុន្តែចៃដន្យពួកគេបានរត់គេចពេលសមត្ថកិច្ចចុះមកបង្ក្រាប។

សមត្ថកិច្ចនគរបាលបានអនុវត្ដនីតិវិធី ដោយអញ្ជើញលោកឪពុក អ្នកម្ដាយមកធ្វើកិច្ចសន្យា ទទួលយកប្រុសកូន ដេីម្បីធ្វើការអប់រំណែនាំប្រដៅកុំឱ្យប្រព្រឹត្ដទង្វើបែបនេះជាលើកទីពីរ ។ ករណីលលើកក្រោយអនុវត្តវវិធានការច្បាប់ រីឯមធ្យោបាយម៉ូតូរក្សាទុករយៈពេល៩០ថៃ្ង ជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ៕
ចែករំលែកព័តមាននេះ