ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡាន​ដឹក​ខ្យូស​​ស្បូវទាក់​ជាមួយ​ខ្សែភ្លើង​បង្កជាអគ្គិភ័យ​ឆេះ​ផ្អើល​

18 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ បុរស​ម្នាក់បើករថយន្ត​ដើម្បី​ដឹក​ខ្យូស​ស្បូវ ដើម្បី​ឲ្យ​ភ្ញៀវ​ដែល​កម្ម​ង់ ស្រាប់តែ​ទាក់​ជាមួយ​ខ្សែភ្លើង ឆ្លង​ចរន្តអគ្គិសនី​ឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ប្រជាពលរដ្ឋ​នាំ​គ្នា យក​ទុ​យ​យោ​ទឹក​ជួយ​បាញ់​ពន្លត់ ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​…

ខេត្តកណ្តាល​ ៖ បុរស​ម្នាក់បើករថយន្ត​ដើម្បី​ដឹក​ខ្យូស​ស្បូវ ដើម្បី​ឲ្យ​ភ្ញៀវ​ដែល​កម្ម​ង់ ស្រាប់តែ​ទាក់​ជាមួយ​ខ្សែភ្លើង ឆ្លង​ចរន្តអគ្គិសនី​ឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ប្រជាពលរដ្ឋ​នាំ​គ្នា យក​ទុ​យ​យោ​ទឹក​ជួយ​បាញ់​ពន្លត់ ។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ ​​បាន​កើត​ទ្បើ​ង​កាល​វេលា​ម៉ោង​១២ និង​១៨​នាទី​ថ្ងៃត្រង់​ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​ផ្លូវ​លេខ​១១៥ ភូម​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ស្ទូច​ខ្យូស​ស្បូវ​ពី​កន្លែង​លក់​នៅ​ក្រុង​តា​ខ្មៅ ដើម្បី​ដឹក​ឲ្យ​ភ្ញៀវ​ដែល​កម្ម​ង់ លុះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១១៥ ខណៈ​មក​ចំណុច​កើតហេតុ​ខា​លើ ស្រាប់តែ​ដំបូល​ខ្យូសស្បូវ​ទាក់​ជាមួយ​ខ្សែភ្លើង កាត់​ទទឹង​ផ្លូវ​បណ្តាល​ឲ្យ​ដាច់​រប៉ាត់រប៉ាយ បែក​ផ្កាភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ភ្លាម​ៗ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ បាន​នាំ​គ្នា​ជួយ​យក​ទុ​យ​យោ​ទឹក​ជួយ​បាញ់​ពន្លត់​ទាន់​ពេលវេលា​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ