ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោល​ជំហរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ដោយ​សន្តិវិធី

13 ម៉ោង មុន

រាជ​ជា​នី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​គោល​ជំហរ​ក្នុង​ការ​ដោះស្រាយ​ព្រំដែន​ជា​មួ​ង​ថៃ ដោយ​សន្តិវិធី ។ សម្តេច​បវរ​ធិ​បតី…

រាជ​ជា​នី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​គោល​ជំហរ​ក្នុង​ការ​ដោះស្រាយ​ព្រំដែន​ជា​មួ​ង​ថៃ ដោយ​សន្តិវិធី ។ សម្តេច​បវរ​ធិ​បតី បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥​នេះ​ថា គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ៖

១. កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ​រក្សា​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ថៃ ។

២. ការ​សម្រេចចិត្ត​របស់​កម្ពុជា ដើម្បី​យក​បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នៅ​តំបន់​ទាំងនោះ ដោយ​សន្តិវិធី អោយ​បាន​ឆាប់​ចប់​ជា​ស្ថាពរ ជា​ជាង​បន្សល់​ទុក​បញ្ហា​អោយ​នៅ​បន្ត​ស្រពិចស្រពិល​រយៈពេល​វែង ដែល​អាច​បង្ក​អោយ​កើត​មាន​ជា​ជម្លោះ​ប្រដាប់​អាវុធ​សារ​ជា​ថ្មី ។

៣. បន្ត​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​ជំរុញ​ការ​វាស់វែង ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​នៅ​សេសសល់ (​ក្រៅពី​តំបន់​ទាំង​៤​ខាងលើ​) ដោយ​ប្រើប្រាស់​យន្តការ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា​-​ថៃ ។

៤. បន្ត​រក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​គ្រប់​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ