ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រញ្ជួយ​ដី​នៅ​​ចិន​ភាគ​ខាង​ត្បូង​បណ្ដាល​ឱ្យ​ស្លា.ប់​មនុស្ស​២​នាក់​ និង​បាត់​ខ្លួន​ម្នាក់​

2 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ គ្រោះ​រញ្ជួយ​ដី​កម្រិត​៥,២​រ៉ិច​ទ័រ​បាន​វាយ​ប្រហារ​ខេត្ត​ក្វាង​ស៊ី​នៃ​ប្រទេស​ចិន​ភាគ​ខាង​ត្បូង​កាល​ពី​ព្រឹក​មិញ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ និង​ធ្វើ​ឱ្យ​អគារ​ជា​ច្រើន​បាក់​រលំ​។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ខ្លួន​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​ជា​បន្ទាន់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​របស់​រដ្ឋ​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​ផ្សាយ​ថា​គ្រោះ​រញ្ជួយ​ដី​នេះ​វាយ​ប្រហារ​ទី​ក្រុង​លាវ​ចូវ​ ខេត្ត​ក្វាង​ស៊ី​នៅ​វេលា​ម៉ោង​១២:២១​រំលង​អធ្រាត្រ​។ ក្រៅ​ពី​មនុស្ស​ស្លាប់​២​នាក់​ មនុស្ស​ម្នាក់​បាត់​ខ្លួន​នៅ​ឡើយ​។ ទូរទស្សន៍​ស៊ី​ស៊ី​ធី​វី​បាន​កំណត់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​…

ទី​ក្រុង​ប៉េកាំង៖ គ្រោះ​រញ្ជួយ​ដី​កម្រិត​៥,២​រ៉ិច​ទ័រ​បាន​វាយ​ប្រហារ​ខេត្ត​ក្វាង​ស៊ី​នៃ​ប្រទេស​ចិន​ភាគ​ខាង​ត្បូង​កាល​ពី​ព្រឹក​មិញ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ និង​ធ្វើ​ឱ្យ​អគារ​ជា​ច្រើន​បាក់​រលំ​។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ខ្លួន​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​ជា​បន្ទាន់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​របស់​រដ្ឋ​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​ផ្សាយ​ថា​គ្រោះ​រញ្ជួយ​ដី​នេះ​វាយ​ប្រហារ​ទី​ក្រុង​លាវ​ចូវ​ ខេត្ត​ក្វាង​ស៊ី​នៅ​វេលា​ម៉ោង​១២:២១​រំលង​អធ្រាត្រ​។ ក្រៅ​ពី​មនុស្ស​ស្លាប់​២​នាក់​ មនុស្ស​ម្នាក់​បាត់​ខ្លួន​នៅ​ឡើយ​។

ទូរទស្សន៍​ស៊ី​ស៊ី​ធី​វី​បាន​កំណត់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ ប្ដី​អាយុ​៦៣​ឆ្នាំ រីឯ​ប្រពន្ធ​អាយុ​៥៣​ឆ្នាំ​។ ទូរទស្សន៍​នេះ​ផ្សាយ​បន្ត​ទៀត​ថា​ក្រុម​ការ​ងារ​ខាង​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន​ដើម្បី​ស្វែង​រក​អ្នក​បាត់​ខ្លួន​។ យោង​តាម​ស៊ី​ស៊ី​ធី​វី អគារ​១៣​ខ្នង​បាន​បាក់​រលំ​ដោយ​សារ​ការ​រញ្ជួយ​ដី​នេះ​។ ប្រជា​ជន​ជាង​៧​ពាន់​នាក់​ត្រូវ​បាន​អាជ្ញា​ធរ​ជម្លៀស​ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិ​ភាព​។​

តាម​រយៈ​វីឌីអូ​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ស៊ី​ស៊ី​ធី​វី​ គេ​ឃើញ​ប្រជា​ជន​រត់​ប្រញាយ​ចេញ​ពី​អគារ​ខ្ពស់ៗ​​ក្រោយ​ការ​រញ្ជួយ​​។ ទូរ​ទស្សន៍​ក៏​បង្ហាញ​រូប​គំនរ​បេតុង​បាក់​បែក​ខាង​ក្រៅ​ផ្ទះ​ដែល​បាន​បាក់​រលំ​។ គេ​ឃើញ​បុគ្គ​លិក​ផ្នែក​ជួយ​សង្គ្រោះ​ដើរ​កាត់​គំនរ​បាក់​បែក​ និង​ឃើញ​សត្វ​សុនខ​ជា​ច្រើន​ក្បាល​ក៏​ខំ​ដើរ​កាត់​ទី​នោះ​ដែរ​ដើម្បី​ស្វែង​រក​អ្នក​ដែល​​អាច​នៅ​រស់​រាន​មាន​ជីវិត​។ ភ្នាក់​ងារ​ផ្នែក​សង្គ្រោះ​បន្ទាន់​ក៏​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ដើម្បី​រើ​កកាយ​បេតុង​ផង​ដែរ​​។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ធ្វើ​ដូច​ភ្លៀង​រលឹម​។ អាជ្ញា​ធរ​ចិន​បន្ត​ការ​ងារ​ជួយ​សង្គ្រោះរបស់​ខ្លួន​ក្រោយ​ហេតុ​ការណ៍​រញ្ជួយ​ដី​នេះ​។ គេ​បាន​ចាត់​​ក្រុម​ការ​ងារ​ជា​ពួក​ៗ​ដើម្បី​បំពេញ​ការ​ងារ​នៅ​កន្លែង​បាក់​បែក​ និង​ដាក់​ចេញ​វិធាន​ការ​ជម្លៀស​មនុស្ស​រស់​នៅ​ក្នុង​តំបន់​នោះ​។ ​រហូត​មក​ដល់​ពេល​នេះទៅ​ហើយ​ គេ​នៅ​តែ​មិន​ទាន់​រក​ឃើញ​អ្នក​បាត់​ខ្លួន​ទៀត​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​។ ចំណែក​ទូរទស្សន៍​ស៊ី​ស៊ី​ធី​វី​ផ្សាយ​ថា​សកម្ម​ភាព​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ធ្វើ​៕ ប្រភព៖ រ៉យទ័រ និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ