ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​យក​បាន​សា.ក​ស.​ព​ចំ.ណាប់​ខ្មាំ.ង​ជន​ជាតិ​ថៃ​ចុង​ក្រោយ​ពី​ហ្កាហ្សា

12 ម៉ោង មុន

ទី​ក្រុង​ហ្កាហ្សា​៖ នៅ​ទី​បំផុត​ យោធា​អ៊ីស្រាអែល​​ប្រមូល​បាន​សាក​សព​ជន​ជាតិថៃ​ដែល​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​ពង្រត់​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣​ និង​យក​ទៅ​បង្ខាំ​ង​ទុក​រហូត​ដល់​ថ្ងៃ​ស្លាប់​។ ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​ម្នាក់នោះ​ឈ្មោះ​ណាត់​តា​ផុង​ ភីន​តា​ (Nattapong Pinta)។ គាត់​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​​ប៉ាឡេ​ស្ទីន​ឈ្មោះ​មូចា​ហៃ​ឌីន…

ទី​ក្រុង​ហ្កាហ្សា​៖ នៅ​ទី​បំផុត​ យោធា​អ៊ីស្រាអែល​​ប្រមូល​បាន​សាក​សព​ជន​ជាតិថៃ​ដែល​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​ពង្រត់​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣​ និង​យក​ទៅ​បង្ខាំ​ង​ទុក​រហូត​ដល់​ថ្ងៃ​ស្លាប់​។ ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​ម្នាក់នោះ​ឈ្មោះ​ណាត់​តា​ផុង​ ភីន​តា​ (Nattapong Pinta)។ គាត់​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​​ប៉ាឡេ​ស្ទីន​ឈ្មោះ​មូចា​ហៃ​ឌីន ប្រ៊ីហ្កាត (Mujahedeen Brigades) ជា​អ្នក​គ្រប់​គ្រង​។

សាក​សព​របស់​ជន​ជាតិ​ថៃ​ម្នាក់​នេះ​ត្រូវ​គេ​យក​បាន​ពី​តំបន់​រ៉ាហ្វា​នៅ​ហ្កាហ្សា​ខាង​ត្បូង​។ នេះ​បើ​យោ​ងតាម​ការ​បញ្ជាក់​ពី​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រា​អែល។ លោក​ថ្លែង​​បន្ត​ទៀត​ថា​ក្រុម​គ្រួសារ​របស់​សាក​សព​ចំណាប់​ខ្មាំង​នេះដែល​រស់​នៅប្រទេស​ថៃ​​បាន​ទទួល​ដំណឹង​នេះ​រួច​ហើយ​។ លោក​ភីនតា​ជា​ពល​ករ​ចំណាក​ស្រុក​ដែល​ទៅ​បម្រើ​ការ​នៅ​អ៊ីស្រាអែល​ផ្នែក​កសិ​កម្ម។

​កាល​ពី​ពេល​ចាប់​ពង្រត់​ចេញ​ពី​ព្រំ​ដែន​អ៊ីស្រាអែល​នោះ គាត់​នៅ​មាន​ជីវិត​រស់​នៅ​​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ក្រោយ​មក​ អ្នក​ចាប់​ពង្រត់​បាន​សម្លាប់​គាត់​ចោល​។ ចំណាប់​ខ្មាំង​២​នាក់​ទៀត​ជា​ជន​ជាតិ​អ៊ីស្រាអែល​កាត់​អាមេរិកាំង​ក៏​ត្រូវ​គេ​សម្លាប់​ផង​ដែរ​។ គេ​បាន​​​យក​សាក​សព​ទៅ​ប្លុង​ចោល​នៅតំបន់​ហ្កា​ហ្សា​ ហើយ​ក្រោយ​មក​ត្រូវ​​​អ៊ីស្រាអែល​ប្រមូល​​យក​បាន​នៅ​សប្ដាហ៍​នេះ​។

អ៊ីស្រាអែល​អះ​អាង​ថា​ការ​សម្លាប់​អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ស្នា​ដៃ​របស់​​ក្រុម​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ចំណាប់​ខ្មាំង​ទាំង​នេះ​។ ពោល​គឺ​មិន​មែន​ស្លាប់​ដោយ​សារ​ជំងឺ​ ឬ​ដោយ​សារ​កត្តា​អ្វី​ផ្សេង​ទេ​។ រហូត​មក​ដល់​ពេល​នេះ ក្រុម​ប្រដាប់​អាវុធ​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ​មិន​បាន​ឆ្លើយ​តប ឬ​​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទេ​។ ​នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​២៥១​នាក់​ដែល​ត្រូវ​ចាប់​ពង្រត់​កាល​ពី​ឆ្នាំ​២០២៣​នោះ គេ​ជឿ​ជាក់​ថា​នៅ​សល់​២២​នាក់​ទៀត​ដែល​នៅ​រស់​ និង​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ