ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន MINIBEA ​ជប៉ុន​គ្រោងសម្ពោធ​រោងចក្រ​​ផលិត​ម៉ូទ័រ​​នៅចុង​ឆ្នាំនេះ

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​នៅ​ក្នុងជំនួប​​សម្តែង​​ការ​​គួរ​សម​​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន សែន​​ នារសៀល​ថ្ងៃទី៦ ​កក្កដា ​ឆ្នាំ២០១១ ​នៅ​ភូមិ​គ្រឹះ​​ក្បែរ​វិមាន​ឯក​រាជ្យ​​ លោកយូស៊ីអ៊ីសា​ កៃ​ណូម៉ា ប្រធាន​ក្រុមហ៊ុន MINIBEA បាន​ជម្រាប​​​សម្តេច​​តេជោនាយករដ្ឋ​មន្ត្រី​ថា ​ក្រុម​ហ៊ុន ​របស់​លោក​​គ្រោង​ប្រារព្ធ​​ពិធី​​សម្ពោធ​​បើក​ឱ្យ​​ដំណើ​រ​

រាជ​ធានីភ្នំពេញ ៖ ​នៅ​ក្នុងជំនួប​​សម្តែង​​ការ​​គួរ​សម​​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន សែន​​ នារសៀល​ថ្ងៃទី៦ ​កក្កដា ​ឆ្នាំ២០១១ ​នៅ​ភូមិ​គ្រឹះ​​ក្បែរ​វិមាន​ឯក​រាជ្យ​​ លោកយូស៊ីអ៊ីសា​ កៃ​ណូម៉ា ប្រធាន​ក្រុមហ៊ុន MINIBEA បាន​ជម្រាប​​​សម្តេច​​តេជោនាយករដ្ឋ​មន្ត្រី​ថា ​ក្រុម​ហ៊ុន ​របស់​លោក​​គ្រោង​ប្រារព្ធ​​ពិធី​​សម្ពោធ​​បើក​ឱ្យ​​ដំណើ​រ​ការ​​​រោងចក្រ​ផលិត​ម៉ូទ័រ​​​គ្រប់​ប្រភេទ​​ក្នុង​​ប្រទេស​​​កម្ពុជា​​នៅ​ថ្ងៃ​ទី១៧ ​ធ្នូ ឆ្នាំ​២០១១ ​​ខាង​មុខនេះ ​នៅ​តំបន់​​​សេដ្ឋកិច្ច​​ពិសេស ។

តាមរយៈ​ការប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​​ជា​លើកដំបូង​នេះ ​លោក​សូមគោរព​​​អញ្ជើញ​​សម្តេចតេជោ​នាយករដ្ឋ​មន្ត្រី​​ធ្វើ​ជា​អធិប​តី​ដ៏ខ្ពង់ខ្ពស់​​ក្នុង​ពិធីនោះ ​ដើម្បី​ជា​​ការ​គាំទ្រ ​និង​លើក​ទឹក​ចិត្ត​​​ដល់​ដំណើរ​ការ​​វិនិយោគ​របស់​ក្រុម​ហ៊ុន ។

ជាការ​ឆ្លើយ​តប ​សម្តេច​​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ​​បានយល់ព្រមទទួល​​ការ​គោរព​​​អញ្ជើញ​​ពីក្រុមហ៊ុន ​និង​បាន​លើក​ទឹកចិត្ត​​ដល់​ក្រុមហ៊ុន​ក្នុងគម្រោង​​​ការវិនិយោគ​​របស់ខ្លួន​ ពិសេស​​​​ចូលរួម​​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅ​កម្ពុជា​។

ទាក់ទង​នឹង​ការ​វិនិយោគ​នេះ​ដែរ ​លោកយូ​ស៊ីគី​អ៊ីសា​ កៃណូម៉ា ​មាន​ប្រសាសន៍​ថា ​រហូត​មក​ដល់ពេលនេះ ក្រុមហ៊ុន​របស់​លោក​បានបញ្ជូន​​បុគ្គ​លិកចំនួន​៣០០​នាក់​ ទៅសិក្សា​នៅ​បរ​ទេស​ដែល​ក្នុងនោះ​​បុគ្គ​លិក​ចំនួន២០០​នាក់បាន​រៀន​​ចប់សព្វ​គ្រប់​ហើយ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ដែរ ។ ជាមួយគ្នានេះ​ដែរ ​​លោក​ប្រធាន​ក្រុម​ហ៊ុន​បន្ត​ថា លោកមានបំណង​បញ្ជូន​​​​​​បុគ្គលិក​​​​បន្ថែម១០០នាក់​ទៀត ​ទៅ​បន្ត​​ការ​សិក្សា​​ខាងប​ច្ចេក​ទេស​​នេះ ដើម្បី​មកបម្រើ​ការ​ងារ​ក្នុង​រោង​ចក្រ​​​​ដែល​នឹង​​ដាក់​ឱ្យដំណើរការ​​​​នៅ​ចុង​​ឆ្នាំ​២០១១នេះ ។ ​​បន្ថែម​​ពីលើនេះទៀត ​​លោក​បាន​​បញ្ជូន​អ្នកជំនាញ​ការ​ឱ្យទៅ​សិក្សា​​ដើម្បី​ធ្វើជា​អ្នក​គ្រប់គ្រង​​ចំនួន២០​នាក់​រួច​មក​ហើយ​​ ។ ជាមួយគ្នា​នេះ​ដែរ លោក​បាន​ធ្វើ​ការ​ជាមួយ​លោកពេជ្រ សោភ័ណ ​លោកអ៊ឹម  សិទ្ធី ​​លោកជំទាវ​​​អ៊ឹង កន្ថា​ផាវី ​ដើម្បីធ្វើយ៉ាង​ណា​ផ្តល់​​​​ឱកាស​​ដល់កម្ពុជា​បានទទួលនូវការ​​ហ្វឹក​ហ្វាត់​​​នូវ​​បច្ចេក​​វិជ្ជា​​​ដ៏ទំនើប​នេះ ៕