ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​មនុស្ស​១១​នាក់​ស្លា.ប់​ក្នុង​ហេតុការណ៍​រត់​ជា.ន់​គ្នា នៅ​ក្រៅ​កីឡដ្ឋាន​គ្រី​ឃី​ត​មួយ​នៅ​ឥណ្ឌា

1 ថ្ងៃ មុន

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​ឥណ្ឌា​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មនុស្ស​១១​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ការ​រត់​ជាន់​គ្នា នៅ​ខាងក្រៅ​កីឡដ្ឋាន​កីឡា​គ្រី​ឃី​ត (Cricket) មួយ​ស្ថិត​ក្នុង​ទីក្រុង​បេង​ហ្គា​លូ​រូ (Bengaluru) ដែល​ទី​ជា​កន្លែង​អ្នកគាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​កំពុង​អបអរសាទរ​ការ​ឈ្នះ​ជើងឯក​ពានរង្វាន់ Indian…

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​ឥណ្ឌា​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មនុស្ស​១១​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ការ​រត់​ជាន់​គ្នា នៅ​ខាងក្រៅ​កីឡដ្ឋាន​កីឡា​គ្រី​ឃី​ត (Cricket) មួយ​ស្ថិត​ក្នុង​ទីក្រុង​បេង​ហ្គា​លូ​រូ (Bengaluru) ដែល​ទី​ជា​កន្លែង​អ្នកគាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​កំពុង​អបអរសាទរ​ការ​ឈ្នះ​ជើងឯក​ពានរង្វាន់ Indian Premier League (IPL) លើក​ដំបូង​របស់​ក្រុម Royal Challengers Bengaluru​។

ប្រភព​ពី​សារព័ត៌មាន BBC និង The Guardian បាន​រាយការណ៍​ថា មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​បាន​តម្រង់​ជួរ​តាម​ដងផ្លូវ នៅ​ខាងក្រៅ​កីឡដ្ឋាន M Chinnaswamy នៅ​ក្នុង​ទីក្រុង​បេង​ហ្គា​លូ​រូ រដ្ឋកា​ណា​តា​កា (Karnataka) ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ដើម្បី​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ​របស់​ក្រុម Royal Challengers Bengaluru ដែល​បាន​យកឈ្នះ​ក្រុម Punjab Kings ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​លី​គ​កំពូល​កីឡា​គ្រី​ឃី​ត​ឥណ្ឌា IPL ដែល​បាន​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Narendra Modi ទីក្រុង​អា​មេ​ដា​បា​ដ (Ahmedabad) រដ្ឋ​ហ្គូ​ចា​រ៉ាត (Gujarat) កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា កន្លង​ទៅ​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក Siddaramaiah ប្រមុខរដ្ឋ​កា​ណា​តា​កា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា យ៉ាង​ហោច​ណាស់​មនុស្ស​១១​នាក់​បាន​ស្លាប់ និង​៤៧​នាក់​បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​។ លោក​បន្ត​ថា «​គ្មាន​នរណា​ម្នាក់​រំពឹង​ថា​នឹង​មាន​ហ្វូង​មនុស្ស​ច្រើន​នោះ​ទេ ដោយសារ​តែ​កីឡដ្ឋាន​មាន​សមត្ថភាព​ផ្ទុក​មនុស្ស​បាន​ត្រឹមតែ ៣៥ ០០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត​មនុស្ស​ចន្លោះ​ពី ២០​ម៉ឺន ទៅ ៣០​ម៉ឺន​នាក់​បាន​មក​ចូលរួម​។ នៅ​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ ហេតុការណ៍​ដ៏​អកុសល​បែប​នេះ​មិន​គួរ​កើតឡើង​នោះ​ទេ​។ យើង​សោកស្តាយ​ចំពោះ​រឿង​នេះ​ណាស់​។ ចំនួន​អ្នកគាំទ្រ​ដែល​បាន​បង្ហាញខ្លួន​គឺ​លើស​ពី​ការ​រំពឹង​ទុក​របស់​យើង​»​។

មន្ត្រី​ម្នាក់​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ហ្វូង​មនុស្ស​ប្រែជា​មិន​អាច​គ្រប់គ្រង​បាន ហើយ​អាជ្ញាធរ​មិន​អាច​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ត្រឹមត្រូវ​ភ្លាម​ៗ​។ នៅ​ពេល​ដែលភាពចលាចលបាន​កើតឡើង ច្រក​ធំ​នៃ​កីឡដ្ឋាន​មិន​ត្រូវ​បាន​បើក​នោះ​ទេ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​រុញ​តាម​ច្រក​ទ្វារ​តូច​មួយ ដែល​បង្ក​ឱ្យ​មានការ​ជាន់​គ្នា​បាន​កើតឡើង​តែ​ម្តង​។

ជាមួយនឹង​សោកនាដកម្ម​នេះ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) បាន​ថ្លែង​ថា ឧបទ្ទវហេតុ​នៅ​ទីក្រុង​បេង​ហ្គា​លូ​រូ​គឺជា​រឿង​ដ៏​ទុក្ខសោក ហើយ​លោក​សូម​ចូលរួម​រំលែក​ដល់​គ្រួសារ​ជន​ង​គ្រោះ ចំពោះ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គេ​។

សូម​ជម្រាប​ថា ហេតុការណ៍​រត់​ជាន់​គ្នា​ស្លាប់ មិនមែន​ជា​រឿង​ថ្មី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ទេ​។ តួយ៉ាង កាលពី​ខែមករា​កន្លង​ទៅ មនុស្ស​យ៉ាង​ហោច​ណាស់​៣០​នាក់​ត្រូវ​បាន​ស្លាប់ ខណៈ​ដែល​អ្នក​កាន់សាសនា​ហិណ្ឌូ​រាប់​ម៉ឺន​នាក់​បាន​ប្រញាប់ប្រញាល់​ទៅ​ងូតទឹក​នៅ​ក្នុង​ទន្លេ​ដ៏​ពិសិដ្ឋ​ក្នុង​ពិធីបុណ្យ Maha Kumbh Mela ដែល​ជា​ការ​ជួបជុំ​សាសនា​ដ៏​ធំ​បំផុត​របស់​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ