ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជា ចង់ឃើញមានជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងថៃ កាន់តែច្រើនថែមទៀត
ខេត្តកណ្តាល ៖ លោក Tull Traisorat ឯកអគ្គរដ្ឋទូតថៃ ប្រចាំកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះថា…
ខេត្តកណ្តាល ៖ លោក Tull Traisorat ឯកអគ្គរដ្ឋទូតថៃ ប្រចាំកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះថា…
ខេត្តកណ្តាល ៖ លោក Tull Traisorat ឯកអគ្គរដ្ឋទូតថៃ ប្រចាំកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះថា ឆ្នាំនេះ គឺជាឆ្នាំទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសថៃ និងកម្ពុជា ក្នុងន័យនេះ លោកចង់ឃើញមានជើងហោះហើរត្រង់ រវាងប្រទេសកម្ពុជា និងថៃ ឱ្យបានកាន់តែច្រើនថែមទៀត ជាពិសេសពីតំបន់ផ្សេងៗ ដែលមិនទាន់បានភ្ជាប់គ្នានៅឡើយ ដូចជាតំបន់កោះសំខាន់ៗរបស់ថៃ មកកម្ពុជា នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការ ។
ការបង្ហាញ នូវក្តីរំពឹង និងចង់ឱ្យមានការបង្កើន ជើងហោះហើរត្រង់ខាងលើនេះ ត្រូវបានលើកឡើង ក្នុងឱកាសអញ្ជើញទស្សនកិច្ច លើវឌ្ឍនភាព នៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
ឯកអគ្គរាជទូតថៃ ក៏បានបង្ហាញ នូវក្តីរំភើប និងចូលរួមត្រេកអរ ជាមួយនឹងអ្វីដែលកម្ពុជា កំពុងសម្រេចបាន ដែលជាសមទ្ធផលដ៏អស្ចារ្យ និងប្រវត្តិសាស្ត្រថ្មីមួយ របស់កម្ពុជា ។
លោក Tull Traisorat ក៏បានកត់សម្គាល់ផងដែរ អំពីរចនាបទអាកាសយានដ្ឋានអន្តរជាតិតេជោ របស់ខ្មែរ និងចាប់អារម្មណ៍ជាខ្លាំង ទៅលើរចនាសម្ព័ន្ធជារួម របស់អាកាសយានដ្ឋានថ្មីនេះ តែម្តង ដែលលោកទូត បានជឿជាក់ថា នឹងបង្កលក្ខណៈកាន់តែងាយស្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ នៅពេលអាកាសយានដ្ឋានថ្មីនេះ បើកដំណើរការ ។
ជាមួយគ្នានេះ ឯកអគ្គរាជទូត បានសម្តែងនូវការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាន នូវសមទ្ធផល ដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើង ។
បន្ថែមលើនេះ លោកទូត ក៏បាន បញ្ជាក់នូវគោលបំណងសំខាន់របស់ឯកឧត្តម ក្នុងដំណើរទស្សនកិច្ចនាឱកាសនេះ គឺជាឱកាសមួយក្នុងការស្វែងរកការវិនិយោគ និងកិច្ចសហការគ្នាណាមួយ រវាងក្រុមហ៊ុនពីប្រទេសថៃ ជាមួយក្រុមហ៊ុនក្នុងស្រុក នៃប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រត្តិបត្តការណាមួយ ជាមួយអាកាសយានដ្ឋានអន្តរជាតិតេជោ តែម្តង ពោលទៅលើអាជីវកម្មចំណីអាហារ និងភេសជ្ជៈជាដើម ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានសាងសង់លើផ្ទៃដីសរុប ២.៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១.៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន និងត្រៀមបើកប្រតិបត្តិការ នៅថ្ងៃទី៩ខែកញ្ញាឭ ឆ្នាំ២០២៥ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ