ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ច្រើន នឹង​នាំ​ជំងឺ​ធំ​ៗ​អ្វីខ្លះ​ដល់​អ្នក?

3 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ជំងឺ​ដែល​អ្នក​អាច​នឹង​ប្រឈម​ក្រោយ​ពេល​ដែល​ខឹង​ច្រើន​។ តើ​មាន​អ្វី​ខ្លះទៅ? -​នៅ​ពេល​ដែល​អ្នក​ខឹង​ខ្លាំង នឹង​ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ ដោយ​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ធំ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ឈាម​អ្នក​អាច​បុក​ឡើង​ខ្លាំង ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សរសៃឈាម និង​បេះដូង​ផង​ដែរ​។ -​នៅ​ពេល​ដែល​អ្នក​ខឹង​ម្តង​ៗ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ជំងឺ​ដែល​អ្នក​អាច​នឹង​ប្រឈម​ក្រោយ​ពេល​ដែល​ខឹង​ច្រើន​។ តើ​មាន​អ្វី​ខ្លះទៅ?

-​នៅ​ពេល​ដែល​អ្នក​ខឹង​ខ្លាំង នឹង​ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ ដោយ​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ធំ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ឈាម​អ្នក​អាច​បុក​ឡើង​ខ្លាំង ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សរសៃឈាម និង​បេះដូង​ផង​ដែរ​។

-​នៅ​ពេល​ដែល​អ្នក​ខឹង​ម្តង​ៗ នឹង​ធ្វើ​ឲ្យ​ឈាម​មិន​អាច​ទៅ​ផ្គត់ផ្គង់​ថ្លើម​អ្នក​បាន​គ្រប់គ្រាន់​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ថ្លើម​ដំណើរការ​មិនល្អ​។ ដូចនេះ សុខភាព​ថ្លើម​របស់​អ្នក​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់​។

-​ជា​ធម្មតា មនុស្ស​ដកដង្ហើម​ចំនួន​១៥​ដង​រៀង​រាល់​នាទី ប៉ុន្តែ​ក្នុង​ពេល​ខឹង​វា​អាច​នឹង​កើនឡើង​ទ្វេ​ដង​។ នៅ​ពេល​ដែល​ដកដង្ហើម​លឿន​ពេក នឹង​ធ្វើ​ឲ្យ​អុក​ស៊ី​សែន​បញ្ចេញ​ទៅ​ក្រៅ​ច្រើន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ឈឺទ្រូង ថប់​ទ្រូង ព្រមទាំង​ពិបាក​ដកដង្ហើម​ផង​ដែរ​។

-​នៅ​ពេល​ដែល​អ្នក​តែងតែ​ខឹង ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​របស់​អ្នកផង​ដែរ ដោយ​ធ្វើ​ឲ្យ​វា​ដំណើរការ​មិន​បាន​ល្អ​ឡើយ​។ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ហើមពោះ ឬ​ឈឺក្រពះ​ជាដើម​។

-​ការ​ខឹង​ច្រើន និង​មួល​ម៉ៅ​ច្រើន នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​នឹង​រោគ​ស្ត្រី​ខ្លាំង​ណាស់​។ ដូចនេះ ប្រសិនជា​អ្នក​មិន​ចង់​កើត​ជំងឺ​ទាំងឡាយ​នេះ គួរតែ​កាត់​បន្ថយ​ការ​ខឹង​ច្រើន​ឲ្យ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ